ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ក្រុមហ៊ុន​ភេសជ្ជៈ ក្នុងស្រុក​មួយ នឹង​រៀបចំ​ព្រឹត្តិ ការណ៍​ជិះ កង់​ចម្ងាយ ៣១៨ គីឡូម៉ែត្រ ដោយ​ប្រើ​រយៈពេល​ត្រឹមតែ ២ ថ្ងៃ​ប៉ុណ្ណោះ ។ ព្រឹ​ត្ត​ការណ៍​នេះ មានការ​ចូលរួម​យ៉ាង​ច្រើន​កុះករ ពី​សំណាក់​កំពូល​អ្នកជិះ​កង់ ចំងាយ​ឆ្ងាយ ដោយ​ព្រឹ​ត្ត​ការណ៍ នេះ បានរៀបចំ​ឡើង ដោយ​ក្រុមហ៊ុន​ភេសជ្ជៈ ប៉ូវ​កំលាំង ប៊ូ​សស្ត្រ​ង លំដាប់​ពិភពលោក «BOOSTRONG RID ADVENTURE»​។​

​ការ​ជិះ​កង់ នឹង​ចាប់​ផ្តើមចេញពី​ស្ថានីយ៍​ប្រេង សូ​គី​មិច ជ្រោយចង្វារ នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង ៤ កន្លះ​ព្រឹក ទៀបភ្លឺ តាមផ្លូវ​ជាតិ​៦​អា ឆ្ពោះទៅកាន់​ទឹកដី អង្គរ​អច្ឆរិយ ខេត្តសៀមរាប​។ ព្រឹត្តិការណ៍​ការ​ដ៏​កម្រ​នេះ នរណា​ក៏​អាច​ចូលរួម អមដំណើរ​ជិះ​កង់ ជាមួយគ្នា​នឹង​ពិសា ប៊ូ​សស្ត្រ​ង ដោយ​មិនចាំបាច់ ចុះឈ្មោះ​វត្តមាន ក្នុង​តារាង ក៏បាន​ដែរ​។​

​នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២២ ក្នុង​ព្រឹ​ត្ត​ការណ៍​នេះ ក្រុមហ៊ុន​ភេសជ្ជៈ ប៉ូវ​កំលាំង បានកំណត់ ទីតាំង​ចាប់ផ្តើម និង​ទីតាំង​ឈប់សម្រាក ដើម្បី​ទទួល​ភោ​ជនី​អាហារ សម្រន់ ពេលព្រឹក ថ្ងៃត្រង់ និង​អាហារ​ពេល​ល្ងាច តាម​គោលដៅ​កំណត់​ជាង ១០ ទីតាំង ដោយ​លោកអ្នក អាចមាន​ឱកាស ថតរូប ផ្តិត​យក​រូបភាព​ដ៏​ស្រស់ ស្អាត​ផងដែរ​។​

​សម្រាប់​ថ្ងៃទី​២៦ ខែមិថុនា ការចេញដំណើរ កំណត់​ចេញពី​សណ្ឋាគារ សុខា សៀមរាប ទៅកាន់​ក្រុង​អង្គរ ដោយ​ជិះ​ជុំវិញ​ប្រាសាទ ចម្ងាយ ៣៣ គី​ឡួ​ម៉ែត្រ រួច​ញុំ​ា​អាហារ​ពេលព្រឹក នៅ​សណ្ឋាគារ​វិញ ដល់ពេល​ថ្ងៃត្រង់ ញុំ​ា​អាហារ និង​ភេសជ្ជៈ​ប៉ូវ​កំលាំង ប៊ូ​សស្ត្រ​ង ជុំគ្នា​ម្តងទៀត នៅ​ភោជនីយដ្ឋាន​ម្លប់​ឫស្សី ដើម្បី​បិទ​កម្មវិធី ក្នុង​មហា​ព្រឹត្តិការណ៍​ការ​នេះ​៕/V​-PC