ដោយៈ បាយ័ន/សៀមរាប: នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០នាទីព្រឹក កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានការចូលរួមសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបបទ “រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” ដែលមានជនសង្ស័យជាស្ត្រីចំនួន២នាក់។
ការឃាត់ជនសង្ស័យនៅធ្វើឡើងនៅចំនុចលំនៅភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។
ជនសង្ស័យចំនួន០២នាក់ ដែលត្រូវឃាត់ខ្លួននោះ មានឈ្មោះ ទី១-ឈ្មោះ សួរ គឹមស៊ាង ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុង/ខេត្តសៀមរាប និងទី២-ឈ្មោះ នឿម ណារី ហៅម៉ាប់ រឺ ជ្រូក ជនជាតិខ្មែរ មានទីលំនៅ ភូមិទី១ សង្កាត់ចុងឃ្នៀស ក្រុង/ខេត្តសៀមរាប ។
វត្ថុតាងដកហូតរួមមាន ម្សៅមេតំហ្វេតាមីន ចំនួន ៣កញ្ចប់ ស្មើនឹងទម្ងន់១៤.៥៦ក្រាម និង ទូរស័ព្ទដៃចំនួន៤គ្រឿង។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប សៀមរាបនៅថ្ងៃទ២៣ ខែមិថុនា ឆ្នាំ២០២២នេះ ៕