​ដោយ​៖​ក្រុមហ៊ុន/ភ្នំពេញ​៖ថ្មីៗ​នេះ មី​ជាតិ​បានប្រគល់​ប្រាក់រង្វាន់ លុយ​សុទ្ធ ៥,០០០,០០០​រៀល ដល់​អតិថិជន​ដែលមាន​សំណាង​ជា​បន្ត​បន្ទាប់ពី​កម្មវិធី ហែក​ឆុង​ហែក​ឈ្នះ វគ្គ​២ ដែល​បាន​រៀបចំឡើង​កាលពីដើម​ខែមិថុនា កន្លងទៅនេះ ។​

​អ្នកមាន​សំណាង​ឈ្នះ​រង្វាន់​ធំ​ទឹកប្រាក់ ៥,០០០,០០០​រៀល រួមមាន អ្នកឈ្នះ​រង្វាន់​ទី​១ មានឈ្មោះ ហេង វួ​ច​ភួង ភេទ​ស្រី អាយុ​៥៨​ឆ្នាំ រស់នៅក្នុង​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ។ អ្នកឈ្នះ​រង្វាន់​ទី​២ មានឈ្មោះ អ៊ុ​ល សៀក​អឺ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅក្នុង​ភូមិ​បឹង​វាល ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្ត ពោធិ៍សាត់ ។ អ្នកឈ្នះ​រង្វាន់​ទី​៣ មានឈ្មោះ ឆឹ​ន ឈុន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

 

​នៅក្នុង​ឱកាស​នេះ​ផងដែរ អ្នក​មីង ហេង វួ​ច​ភួង ដែលជា​អ្នកឈ្នះ​រង្វាន់​ទី​១ មាន​ចំណាប់អារម្មណ៍​ថា “​ខ្ញុំ​ឮ​គេ​ថា​មី​ជាតិ​ញ៉ាំ​ម៉េច​ក៏​ជាតិ​ដែរ ហើយ​ត្រូវ​រង្វាន់​ទៀត អ៊ីចឹង​ខ្ញុំ​ក៏​ទៅ​ទិញ​មក​ញ៉ាំ​។ ដំបូង​ត្រូវបាន ១,០០០​រៀល ហើយ​ខ្ញុំ​ក៏​ទៅ​ទិញ​ម្តងទៀត​បើក​កញ្ចប់​ឡើង​ក៏ត្រូវ​បាន ៥,០០០,០០០​រៀល​។ ខ្ញុំ​អរ​រំភើបមិនដែល​ត្រូវ​រង្វាន់​ទេពី​មុន ហើយ​លុយ​រង្វាន់​ដែល​ត្រូវ ខ្ញុំ​យកទៅឱ្យ​កូន​រៀន និង​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​បន្ថែមទៀត ។​”

អ្នក​មីង​បាន​ជូនពរ​ក្រុមហ៊ុន​មី​ជាតិ​ឱ្យ​លក់​កាន់តែ​ដាច់ មាន​អតិថិជន​កាន់តែច្រើន ព្រោះ​អ្នក​ក៏​អាច​ត្រូវ​លុយ​សុទ្ធ​៥​លាន​រៀល​ដូចជា​ខ្ញុំ​ដែរ​។​”

​ក្រុមហ៊ុន​មី​ជាតិ​បន្ត​ចែកជូន​រង្វាន់​ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ​រហូត​អស់ពី​ស្តុក លោកអ្នក​អាច​រក​ជាវ​មី​ជាតិ​បាន​នៅតាម​ដេប៉ូ​ចែក ចាយ​តូចធំ ផ្សារ​ទំនើប ម៉ា​ត និង​ផ្ទះ​លក់​ចាប់ហួយ​ដែល​នៅ​ជិត​ផ្ទះ​របស់​លោកអ្នក ។​

​ប្រញាប់​ឡើង​! រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​កំពុង​រង់ចាំ​លោកអ្នក ហើយ​អ្នកឈ្នះ​បន្ទាប់​អាចជា រូបអ្នក ! មី​ជាតិ ហែក​ឆុង ហែក​ឈ្នះ វគ្គ​២! ​មី​ជាតិ ប្រកាន់ខ្ជាប់​នូវ​តម្លៃ​ជា​ផលិតផល​ជាតិ និង​តែងតែ​យកចិត្តទុកដាក់​លើ​សុវត្ថិភាព​នៃ​ការប្រើប្រាស់ ការ​វេច​ខ្ចប់ គុណភាព និង​រសជាតិ​នៃ​ផលិតផល​ជា​ចំបង ។ មិន​ថា​ញ៉ាំ​នៅពេលណា ទីកន្លែង​ណា ជាមួយ​អ្នកណា មី​ជាតិ ញ៉ាំ​ម៉េច​ក៏​ជាតិ​ដែរ ៕Ph