ប្រធានាធិបតី​កូរ៉េខាងត្បូង ស្នើ​បញ្ជូន​ឧស្ម័ន​រុស្ស៊ី​តាម​បំពង់​បង្ហូរ​ប្រេង​ទៅ​កូរ៉េ​ទាំង​២​និង​ជប៉ុន​

1653
ចែករម្លែក

​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ម៉ូ​ន ជែ​អ៊ី​ន នៅ​ថ្ងៃ​ពុធ​ទី​២០​ខែមិថុនា​បានស្នើ​ថា បំពង់​បង្ហូរ​ប្រេង​ថ្មី​អាច​ត្រូវបាន​គេ ដាក់​ដើម្បី​នាំ​ឧស្ម័ន​រុស្ស៊ី​កាត់​តាម​កូរ៉េខាងជើង​​មក​កូរ៉េខាងត្បូង ហើយ​បន្តទៅ​ប្រទេស​ជប៉ុន​បន្ទាប់ពី​ទំនាក់ទំនង ការទូត​មាន​ភាពល្អប្រសើរ​ឡើងជា​មួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។​

​លោក ម៉ូ​ន ជែ​អ៊ី​ន បាន​និយាយ​ដូចនេះ ទៅកាន់​សារព័ត៌មាន​រុស្ស៊ី នៅមុន​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​ទៅកាន់​ទីក្រុង​មូ​ស្គូ​ប្រទេស​រុស្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​មិថុនា ។ នេះ​បើ​យោងតាម​វិមាន​ប្រធានាធិបតី​របស់​កូរ៉េខាងត្បូង​។​

​រុស្ស៊ី​និង​កូរ៉េខាងត្បូង​បាន​ព្រមព្រៀងគ្នា​កាលពី​ឆ្នាំ​២០០៨​ដើម្បី​ដាក់​បំពង់​បង្ហូរ​ឧស្ម័ន​ឆ្លងកាត់​កូរ៉េខាងជើង​ដើម្បី​នាំ​ឧស្ម័ន​ធម្មជាតិ​របស់​រុស្ស៊ី​ទៅ​កូរ៉េខាងត្បូង​។ ប៉ុន្តែ​​គម្រោង​នេះ បាន​បរាជ័យ​ដោយសារតែ​ភាព​តានតឹង​អំពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​លោក ម៉ូ​ន ជែ​អ៊ី​ន បាន​បន្ថែមថា​ការស្តារ​ផ្លូវដែក​អន្តរ​កូរ៉េ​ឡើងវិញ​និង​ភ្ជាប់​វា​ទៅកាន់​ផ្លូវដែក​ឆ្លងកាត់​ស៊ី​បេ​រី នឹង​អាចធ្វើឱ្យ​មានការ​ដឹកជញ្ជូន​តាមផ្លូវ​គោក​ពី​ប្រទេស​​កូរ៉េខាងត្បូង​ដែល​ពឹង​ផ្អែកលើ​ពាណិជ្ជ​កម្មនេះ ទៅ​អឺរ៉ុប​ផងដែរ​។​

​លោក​បាន​បន្ថែមថា “​នេះ​នឹង​នាំមក​នូវ​ផលប្រយោជន៍​សេដ្ឋកិច្ច​ដ៏​ធំធេង​ដល់​ប្រទេស​កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង​ព្រមទាំង​រុស្ស៊ី​ផងដែរ​៕

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ម៉ូ​ន ជែ អ៊ី​ន

ទីតាំងផ្សាយពាណិជ្ជកម្ម