ដោយៈ រ៉ាម៉ន/ព្រះវិហារ: កំណាត់ផ្លូវខេត្តលេខ២PVH១ ប្រវែងជិត១០គីឡូម៉ែត្រ ដែលជាផ្លូវក្រវាត់ព្រំដែន កម្ពុជា-ថៃ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ដែលរងការខូចខាតដោយកន្លែង ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារជួសជុល ថែទាំឡ;ងវិញ ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានប្រាប់រស្មីកម្ពុជាថាកាលពីថ្ងៃ ទី២២ ខែមិថុនាម្សិលមិញក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានជួសជុល ថែទាំកំណាត់ផ្លូវខេត្តលេខ២PVH១ ប្រវែង ៩,៥០គីឡូម៉ែត្រ ចាប់ពីភូមិបង្គោលប្រាំបី ដល់ ភូមិអង្គ្រង ឃុំស្រអែម ស្រុកជាំក្សាន្ត ដោយធ្វើការថែមដីល្បាយថ្ម កៀរសម្រួល ស្រោចទឹក កិនបង្ហាប់ ។
លោកបញ្ជាក់ថា កំណាត់ផ្លូវខេត្តលេខ2PVH1 ជាប្រភេទផ្លូវក្រាលក្រួសក្រហម តាមផ្លូវក្រវាត់ព្រំដែន កម្ពុជា-ថៃ . ជាផ្លូវដែលមានសារ:សំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរនិងដឹកជញ្ជូនផ្សេងៗ ។ជាផ្លូវយុទ្ធសាស្ត្រមួយក្នុងវិស័យការពារជាតិផងដែរ។
ទន្ទឹមនេះលោក សំ លាងទ្រីក្នុងពេលផ្លូវបានជួសជុលរួចស្អាតល្អក៏បានអំពាវនាវដល់អ្នកបើកបរសូមប្រុងប្រយ័ត្ន ជៀសវាងការកើតឡើងនូវករណីគ្រោះថ្នាក់ជាយថាហេតុ៕សរន