ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាន នគរបាល ខណ្ឌច្បារអំពៅ ស្រាវជ្រាវឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងប្រើប្រាសអាវុធកែច្នៃ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។
សមត្ថកិច្ច បានបញ្ជាក់ថាៈ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅមុខផ្ទះគ្មានលេខ ក្នុងភូមិជ្រោយ អំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន ដោយលោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨។
ជនសង្ស័យឈ្មោះ វិញ ស៊ុនហួរ ភេទ ប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ នៅពេល ឃាត់ខ្លួនជនជាប់ម្នាក់នេះ សមត្ថកិច្ច ដកហូតបានវត្ថុតាង អាវុធកែច្នៃ ១ដើម បាញ់គ្រាប់កង់។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាល តំណាងអយ្យការ បើកការស៊ើបសួរ៕/V