ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍ជាបណ្តោះអាសន្នលើមហាវិថីឈ្នះ ឈ្នះ ត្រង់ចំណុចមុខរោងចក្រប៊ឺរី ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣។
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋ និងសាធារណៈ ជនទាំងអស់ ឱ្យបានជ្រាបថាៈ នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២ មានការបើកការដ្ឋានសាងសង់ស្ពាន អាកាស លើកំណាត់ មហាវិថីឈ្នះឈ្នះ ចាប់ពីចំណុចមុខរោងចក្របឺរី ឆ្លងកាត់ផ្លូវជាតិលេខ៤ ឆ្ពោះទៅផ្លូវក្រវាត់ ក្រុងទី៣ ដែលស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕/PC