ដោយៈតារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះរូប បងប្រុសធំរបស់សម្តេច(លោក ហ៊ុន សាន) កំពុងអង្គុយជូតទឹកភ្នែកពេលដឹងថាប្អូនប្រុ ស( សម្ដេចទេពញាណ ហ៊ុន ណេង)ទទួល មរណភាព។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាម ផេកហ្វេសបុកសម្តេចយ៉ាងដូច្នេះថា «ដោ យសុខភាពបងប្រុសទីមួយបានប្រសើរព្រមទាំងពេលវេលាក៏សមស្របខ្ញុំបានណែនាំប្អូនៗនិងក្មួយៗយកដំណឹងអំពី មរណភាពបងប្រុសទីពីរជំរាបគាត់។ ប្រតិកម្មដំបូងក្រោយទទួលព័ត៌មានថាប្អូនស្លាប់គឺភាពស្រឡាំងកាំង ញ័រដៃ ភ្នែកឡើងក្រហមនិងពោលពាក្យដដែ លៗថាហេតុអីមិនប្រាប់គាត់»

សម្តេចតេជោរៀបរាប់បន្តថា«ក្រោយការពន្យល់របស់ប្អូនៗនិងក្មួយៗគាត់យល់តែអ្វីដែលបារម្ភគឺក្រោយពេលប្អូនៗនិងក្មួយៗចេញផុតមកគាត់អង្គុយយំនិងពិ សារគុយទាវតែ២ម៉ាត់គត់។ គាត់បាននិយាយថាប្អូនគាតមិនមានជំងឺអ្វីសោះនិងបន្តនិយាយថាហេតុអីមិនប្រាប់គាត់។ខ្ញុំកំពុងឱយក្មួយៗតាមដាននិងលួចថត រូបគាត់ផ្ញើមកខ្ញុំ។គាត់ពិតជាពិបាកទទួល យកនូវរឿងបែបនេះណាស់ព្រោះនេះជាការវាយប្រហារខាងផ្លូវចិត្តខ្លាំងបំផុតស ម្រាប់គាត់»

គួររំលឹកជូនថាសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំព ង់ចាមសមាជិកអចិន្ត្រៃយ៍រដ្ឋសភានិងជាប្រធានគណៈកម្មការទី៤នៃរដ្ឋ សភាបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយរោគាពាធក្នុងជន្មាយុ ៧២ឆ្នាំ៕