ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០ ២២ កម្ពុជានឹងខិតខំប្រឹងប្រែងដើរតួនាទីយ៉ាងសកម្មបន្ថែមទៀតដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានជាមួយដៃគូក្នុងគោលដៅជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូរីដ-១៩ ប្រកបដោយបរិយាប័ន្ន,ចីរភាពនិងភាពធន់ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។

សម្តេជតេជោនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះក្នុងកិច្ចសន្ទនាជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រទេស«ប្រ៊ីកបូក (BRICS Plus)»ស្ដីពីការអភិវឌ្ឍសកលក្រោមមូលបទ«លើកកម្ពស់ភាពជាដៃគូអភិវឌ្ឍន៍សកលសម្រាប់យុគសម័យថ្មីដើម្បីរួមគ្នអនុវត្តរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» នារាត្រីថ្ងៃទី ២៤ ខែ មិថុនា ២០២២ តាម ប្រព័ន្ធវីដេអូ ។

កិច្ចសន្ទនានេះត្រូវបានរៀបចំឡើងដោយប្រទេសចិនតាមប្រព័ន្ធវីដេអូដោយមានការចូលរួមពីលោក ស៊ី ជីនពីង ប្រធានាធិបតីចិន,លោក Matemela Cyril Ramap hosa ប្រធានាធិបតីអាហ្វ្រិខាងត្បូង,លោកJair Messias Bolsonaro ប្រធានាធិបតីប្រេស៊ីល, លោក Vladimir Putinប្រធានាធិបតីរុស្ស៉ី និង លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា ។ កិច្ចសន្ទនានេះក៏មានការចូលរួមពីបណ្តាប្រមុខរដ្ឋ/រដ្ឋាភិបាល កំពុងអភិវឌ្ឍន៍មួយចំនួនទៀត។

ក្នុងសុន្ទរកថាគន្លឹះនៃកិច្ចសន្ទនាដ៏មានសារៈសំខាន់នេះសម្តេចតេជោបានសម្តែងនូវអំណរគុណជូនចំពោះលោក ស៊ី ជីនពីង ដែលបានអញ្ជើញសម្តេចចូលរួមក្នុងកម្មវិធីដើម្បី រួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងប្រ៊ីក (BRICS) សំដៅនាំមកនូវការអភិវឌ្ឍប្រកបដោយចីរភាព, បរិយាប័ន្ននិង ភាពសុខដុមរមនាសម្រាប់សកលលោក។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ ការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ បណ្តាលឱ្យមានការខាតបង់នូវវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍ ដែលសម្រេចបានក្រោមក្របខណ្ឌរបៀបវារៈឆ្នាំ២០៣០សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ បច្ចុ ប្បន្នតំបន់និងសកលលោក បាននិងកំពុង បន្តប្រឈមកាន់តែស្រួចស្រាល់ឡើងៗហើយកាន់តែស្មុគស្មាញនិងមិនអាចប៉ាន់ប្រមាណបានចំពោះការអភិ វឌ្ឍរួមមានការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ,សង្គ្រាមយោធា,ពាណិជ្ជកម្មនិងបច្ចេកវិទ្យា,ការប្រែប្រួលអាកាសធាតុ,ការរឹតបណ្តឹងនូវគោលនយោបាយរូបិយវត្ថុ។ល។

សម្តេចតេជោបានសង្កត់ធ្ងន់ថាកត្តាទាំងនេះបាននិងកំពុងបង្កឱ្យមានការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ចសកលលោកនិងបន្ទច់បង្អាក់ចរន្តសកលភា វូបនីយកម្មដែលធ្វើឱ្យខ្សែច្រវាក់តម្លៃសកលនិងផលិតភាពសកលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ស្ថិតក្នុងបរិការណ៍ដែលការរីករាលនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ដនិងការខិតខំស្តារសេដ្ឋកិច្ចដែលជាសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំងប្រកបដោយ សកលលោកជាអាទិភាពចំពោះមុខនេះសម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថាក្រុមប្រទេស BRICSមានតួនាទីសំខាន់ណាស់ក្នុងការជួយស្តារសេដ្ឋកិច្ចពិភពលោកចេញពីវិបត្តិ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា BRICS ដែលជាប្រទេសមានសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំងប្រកបដោយសក្តានុពលមានតួនាទីកាន់តែសំខាន់មិនអាចខ្វះបានក្នុងការពង្រីកនិងពង្រឹងចលនានៃសកម្មភាពសេដ្ឋកិច្ចសកលលោកឱ្យត្រលប់ទៅរកកំណើនសក្តានុពលដើម្បីពន្លឿនការសម្រេ ចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព។

សម្តេចតេជោមានប្រសាសន៍ទៀតថា៖កិច្ចសហប្រតិបត្តិការ ប្រ៊ីកបូក (BRICS Plus)ជាកាលានុវត្តភាពមួយដ៏សំខាន់សម្រាប់ពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសផ្សេង ៗក្នុងការបង្កើតវេទិកាសម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងវិស័យអាទិភាពសំខាន់ៗដើម្បីបង្កើតឱកាសការងារ, កាត់បន្ថយភាពក្រីក្រព្រមទាំងការធានា សន្តិសុខស្បៀងនិងថាមពលជាដើមក្នុងការសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ២០៣០សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបង្ហាញនូវទស្សនៈទានដែរថាដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ចសាកលចេញពីវិបត្តិដូចបានលើកបង្ហាញខាងលើទាមទារឱ្យមានការប្រកាន់ខ្ជាប់នូវស្មារតីបើកចំហនិងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិងពង្រឹងពហុភាគីនិយមជាពិសេសលើកកម្ពស់ការបើកចំហសម្រាប់ពា ណិជ្ជកម្មអន្តរជាតិនិងកាត់បន្ថយរបាំងពាណិជ្ជកម្មនានាជាពិសេសលើទំនិញយុទ្ធសាស្ត្រដូចជាស្បៀងអាហារ, ថ្នាំពេទ្យ និងថាមពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងពង្រឹងភាពធន់នៃខ្សែច្រវាក់តម្លៃ តំបន់និងសកល។

ការពង្រឹងនិងពង្រីកកិច្ចសហការក្នុងវិស័យសង្គម-សេដ្ឋកិច្ចថ្មីៗ ក៏ជាកិច្ចការអាទិភាពផងដែរ។ ក្នុងនោះយើងគួរផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការបង្កើនកិច្ចសហ ការក្នុងការពង្រឹងសមត្ថភាព និងពន្លឿនការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពកំណើនថ្មី ជាពិសេសជួយប្រទេសមានកម្រិតអភិវឌ្ឍន៍ទាប ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងក៏ជាផ្នែកមួយមិនអាចខ្វះបានសម្រាប់ទ្រទ្រង់កិច្ចអភិ វឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការគាំទការពង្រីកកិច្ចសហប្រតិបត្តិការលើការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង, ការជំរុញការធ្វើអន្តរកាលថាមពល និងការ ប្រើប្រាស់បច្ចេកវិទ្យាបៃតងជាដើម។

សូមបញ្ជាក់ជូនថាកិច្ចប្រជុំ «BRICS Plus» នេះគឺត្រូវបានបង្កើតឡើងចេញពីកិច្ចប្រជុំកំពូល BRICSដែលបង្កើតឡើងដោយប្រទេសប្រេស៊ីលតំណាងដោ យអក្សរ B,រុស្ស៊ី អក្សរ R ,ឥណ្ឌាអក្ស I, ចិន អក្សរ C និងអាហ្វ្រិកខាងត្បូងអក្សរ S។ BRICS គឺជាពាក្យកាត់សម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងមេដឹកនាំកំពូលនៃប្រទេសទាំងប្រាំខាង លើនេះ ។ កិច្ចប្រជុំកំពូលនេះមានគោលបំណងសម្រេចឲ្យបាននូវការពង្រីកសេដ្ឋកិច្ចកាន់តែប្រសើរឡើងនៅឆ្នាំ ២០៥០ ។ទីស្នាក់ការកណ្តាលរបស់ BRICS គឺនៅអគារ BRICS Towerក្នុងទីក្រុងសៀងហៃប្រទេសចិន ។ BRICS មានគោលបំណងលើកកម្ពស់សន្តិភាព សន្តិសុខ ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសទាំងប្រាំ ហើយ រួមចំណែកយ៉ាងសំខាន់ដល់ការបង្កើតពិភពលោកប្រកបដោយសមធម៌និងយុត្តិធម៌ ។

BRICS ត្រូវបានបង្កើតឡើងដំបូងក្នុងខែកញ្ញា ឆ្នាំ ២០០៦ នៅ UNGA ដោយប្រទេសចំនួន ៤ គឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ក្រោយមកអាហ្រ្វិកខាងត្បូងបានក្លាយជាសមា ជិក BRIC ជាផ្លូវការនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១០ ដែលនាំឱ្យឈ្មោះ BRICS បន្ថែមដោយអក្សរ S ចុងក្រោយ ។ BRICS ជឿថានឹងក្លាយជាប្រទេសសេដ្ឋកិច្ចទំនើបនៅឆ្នាំ ២០៥០ ។ ដោយឡែក BRICS Plus គឺជាការបន្ថែមកិច្ចសហការរវាងប្រទេស BRICS បច្ចុប្បន្នប្រាំជាមួយបណ្តាលប្រទេសផ្សេងៗទំាងប្រទេសអភិវឌ្ឍន៍និងកំពុងអភិវឌ្ឍន៍ ក្នុងនោះក៍រួមទំាងប្រទេសកម្ពុជាផងដែរ ៕