ឆ្នាំជូត​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​មានជោគ​សិរី ហើយ​លោក​អ្នកធ្វើ​អ្វី​ក៏​តែងមាន​ភាព​ភ្លឺ​ថ្លា និង​ក្រុមមនុស្ស​ក៏​អាណិត​ស្រឡាញ់​។​អ្នក​ប្រកប​ការ​ឃើញថា​មានការ​លូតលាស់​សន្សឹមៗ ហើយ​ធ្វើ​អ្វីៗ​ក៏មាន​មនុស្ស​អាណិត​ស្រឡាញ់​ច្រើន​ឡើងវិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​មិន​ខុស ហើយ​បើ​ខុស​វិញ​គឺ​តិចតួច​ទេ​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ធំដុំ​នាំ​ពិបាក​នោះឡើយ ។​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​មាន​ភាព​ស្រស់ស្រាយ ហើយ​លោកអ្នក​អាច​ទទួលផល​ប្រយោជន៍​ច្រើន​ផង​បើ​មាន​បំពេញ​កិច្ចការងារ​អ្វី​ទទួលជោគជ័យ​នោះ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​នៅជាប់​ទ្រឹង​មួយកន្លែង​ជា​យូរថ្ងៃ​មកហើយ​ដោយ​គ្មាន​ការរីកចម្រើន​ទៅមុខ​ឥឡូវនេះ​បាន​ផ្លាស់ប្តូរ​មក​គាប់ប្រសើរ​ឡើងវិញ ហើយ​មានការ​ដាច់​មួយ​គ្រាន់​ចិញ្ចឹម​គ្រួសារ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អម​ល្ហែម​គួរ​ជាទី​កក់ក្តៅ​៕

 

​ឆ្នាំខាល​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​ជួប​បញ្ហា​ត្រូវគេ​វាយប្រហារ​ណាស់ ដូចនេះ​គប្បី​ប្រយ័ត្នប្រយែង​ការងារ​ដោយ​មិនត្រូវ​ធ្វើឱ្យមាន​កំហុស​ច្រើន​ឡើយ​។​ការប្រកប​ការងារ​បើ​ជួប​បញ្ហា​ស្មុគស្មាញ​ត្រូវតែ​រក្សា​ចិត្ត​នឹងធឹង​មិនត្រូវ​ត្អូញត្អែរ​ច្រើន​ឡើយ​នាំ​អ្នកដទៃ​គេ​លួច​វាយប្រហារ​នៅពេល​ក្រោយ​ប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​ច្រើន ។​
​ចំណែក​សេចក្តីស្នេហា​ប្រុស​ស្រី​គឺ​តែង​កើត​មានរឿង​រកាំចិត្ត​និង​ពិសេស​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ទៀតផង​៕

 

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​តោង​តែ​រក្សា​សេចក្តីសុខ និង​មិនត្រូវ​បង្កបញ្ហា​មក​ដាក់ខ្លួន​ឡើយ​ពីព្រោះថា​ងាយ​កើតជា​បញ្ហា​ចូល​យាយី​ជាង​សព្វមួយដង​។​នៅពេលនេះ​បើ​មាន​កិច្ចការ​អ្វី​លោកអ្នក​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​នៅពេល​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​ផល​លំបាក​នឹងមាន​ច្រើនជាង​នេះ​ពុំខាន​។​
​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំរោង​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​លោកអ្នក​អាចមាន​មធ្យោបាយ​ដ៏​ល្អ និង ពិសេស​អាចមាន​ក្រុមមនុស្ស​ណែនាំ ច​ង្អុ​រ​បង្ហាញផ្លូវ​ឱ្យ​រក​ច្រក​ចេញពី​បញ្ហា​ពីអ្វី​មួយ​ផង​។​កិច្ចការងារ​របស់លោក​អ្នក​រលូន​ល្អ កិច្ចការងារ​អាច​សម្រេច​ដល់​គោលដៅ និង​ចៅហ្វាយ​អាណិត​ស្រឡាញ់​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ចង់​ទិញ​ទំនិញស្តុក​ទុក​ឃើញថា​ក៏​ជា​ឱកាស​ប្រពៃ​ផងដែរ​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ ឬ​អាច​ទទួលបាន​ផលប្រយោជន៍​អ្វីមួយ​ផង​។​
​ការប្រកប​ការងារ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ប្រសើរ ដូចនេះ​មិន​ថា​ជា​បញ្ហា​ការងារ​ឬ​ប្រាក់កាស​តែង​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​កាក់កប​គួរសម ហើយ​បើ​មាន​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​គួ​សម​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ទើប​មិនមាន​ផលប៉ះពាល់​ណាមួយ​កើតឡើង​។​សម្រាប់​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​ចាស់​ឬ​កិច្ចការងារ​ដែល​សេសសល់​ពីមុនមក​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កើត​មានការ​រកាំចិត្ត​និង​ប្រឆាំង​គ្នា​មិនតិច​ដែរនោះ​ទេ​៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ពេលវេលា​ល្អ​របស់លោក​អ្នក​គឺ​ម៉ោង ១១,០០-១២,៥៩​វិនាទី​ថ្ងៃ ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​យាយី​កើត​។​ចំពោះ​អ្នក​ប្រកបការងារ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​ទៀតផង​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវលើ​កំណាត់​ផ្លូវ​រដិបរដុប និង​មាន​បញ្ហា​ផ្ទាល់ខ្លួន​យាយី​មួយចំនួន​ផង​។​ការប្រកប​ការងារ​ឃើញថា​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរកត់សម្គាល់​ទេ​គឺ​អ្វីៗ​ដូច​សព្វមួយដង ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​តែង​ជួប​ផល​អាក្រក់​ច្រើនជាង​ល្អ​បន្តិច​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​៕

 

​ឆ្នាំរកា​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក ទំនាក់ទំនង​ចរចា ឬ​ទាមទារ​អ្វីមួយ​។​ក្រៅពីនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ និង​រួមទាំង​ការគ្រប់គ្រង​រឿង​ប្រាក់កាស​ផង​គឺអាច​ចាប់ផ្តើម​អនុវត្តបាន​ពេញទី​ហើយ​។​ការបំពេញ​ការងារ​ទោះ​តិច​ច្រើន​ក៏​តែងមាន​ភាពរលូន​ល្អ​គួរ​ជាទី​ពេញចិត្ត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។
រីឯ​គូគ្រង​ប្តី​ប្រពន្ធ​និង​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

 

​ឆ្នាំច​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ពេលវេលា​ល្អ​គឺ​ម៉ោង ១១,០០-១២,៥៩​នាទី​ថ្ងៃ លោកអ្នក​ធ្វើ​អ្វី​តែង​រលូន​ល្អ និង​ទទួល​ជា​ផ្លែផ្កា​គ្រាន់​កក់ក្តៅ​ជានិច្ច​។​ការប្រកប​ការងា​រវិ​ញ លោកអ្នក តែងមាន​មនុស្ស​ជួយ​ជ្រោមជ្រែង​ច្រើន ហើយ​ទោះ​ធ្វើ​អ្វី​តែង​អាច​ទម្លុះទម្លាយ​ដល់ ចប់ ចុង ចប់ ដើម​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក តែងមាន​ភាព​សុខដុម និង អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​លក្ខ​ណះ​ទុំ​ជោរ ហើយ​ជា​ពេលវេលា​ល្អ​សម្រាប់​រៀបចំ​ចូលដល់​ចាស់ទុំ​ផងដែរ ៕

 

​ឆ្នាំកុរ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​គប្បី​រក្សា​ភាព​នឹងធឹង ហើយ​ដាច់ខាត​មិនត្រូវ​ត្រចៀកស្រាល​ស្តាប់​មនុស្ស​ដោយ​គ្មាន​ហេតុផល​ឡើយ ប្រយ័ត្ន​ជួប​បញ្ហា​ពី​តូច​ក្លាយ​ជាធំ​ដោយ​ប្រការ​ណាមួយ​។ ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​ជឿ​ពាក្យអុជអាល​អ្នកដទៃ​ឡើយ​បើ​ពុំ​នោះទេ​រឿង​ខ្លះ​តូចតាច​សោះ​អាច​រីក​ក្លាយ​ជាធំ​ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកច្រមុះ​ឱ្យសោះ​ប្រយ័ត្ន​កើតរឿង​រាវ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕