​ប្រែ​សម្រួលៈ​បំណង​(CNA)៖​ស្រីលង្កា​កាលពី​ថ្ងៃ​សុក្រ​បាន​ទទួល​ជំនួយ​អង្ករ​និង​ថ្នាំពេទ្យ​ទៅ​ពី​ប្រទេស​ក្បែរ​ខាង​ឥណ្ឌា នៅ​ពេល​ប្រទេស​ដែន​កោះ​មួយ​នេះ​ខិតខំ​តស៊ូ​នឹង​វិបត្តិ​សេដ្ឋកិច្ច​​មហាអាក្រក់មិន​ដែលធ្លាប់មាន​​មួយ​ដែល​បណ្តា​អោយ​បណ្តា​ផ្សារ​និង​ឳសថ​ស្ថាន​គ្មាន​ទំ​និង​និង​ថ្នាំ​លក់​។​

​កង្វះខាត​រូបិយ​បណ្ណ​បរទេស​ធ្ងន់ធ្ងរ​នាំអោយ​ស្រីលង្កា​មិន​អាច​រកប្រាក់​សំរាប់​ទូទាត់​ថ្លៃ​ស្បៀងអាហារ ប្រេងឥន្ធនៈ​និង​ថ្នាំពេទ្យ​នាំចូល ដើម្បី​បំពេញ​សេចក្តីត្រូវការ​ចាប់តាំងពី​ចុងឆ្នាំ​មុន​មក និង​បង្ក​ការ​​លំបាក​វេទនា​ទូទៅ​។​​ប្រជាជន​២២​លាន​នាក់​នៃ​ប្រទេស​នេះ​ត្រូវ​បង្ខំចិត្ត​ទទួលយក​ការដាច់​ភ្លើង​យូរៗ​រាល់ថ្ងៃ​និង​អតិផរណា​ដល់​កំពូល​ដែល​កាន់តែ​បង្ហិន​ថវិកា​គ្រួសារ​។​

​ឥណ្ឌា​បាន​បន្ត​អោយ​ប្រទេស​នេះ​ខ្ចីប្រាក់​១,៥​ពាន់​លាន​ដុល្លារ​ដើម្បី​រក្សា​បំពេញ​តំរូវការ​ស្បៀង​និង​របស់របរ​ចាំបាច់រ​បស់​ប្រទេស​នេះ​មួយ​ផ្នែក ហើយ​ការបញ្ជូន​ជំនួយ​កាលពី​ថ្ងៃ​សុក្រ​កើត​ឡើង​ក្រោយ​អ្នក​ជំ​​នា​ញ​ការ​ឥណ្ឌា​ទៅ​ទីនោះ​ដើម្បី​ពិភាក្សា​អំពី​ជំនួយ​។​

​ប្រធានាធិបតី​ស្រីលង្កា​បាន​និយាយថា ភាគី​ទាំងពីរ​បាន​ពិភាក្សា​ក្នុង​កំរិត​អនុវត្ត​កម្មវិធី​ជំនួយ​ឥណ្ឌា​ដើម្បី​ធ្វើអោយ​សេដ្ឋកិច្ច​ស្រីលង្កា​មាន​លំនឹង​និង​រើប​រើ​ឡើងវិញ​។​

​កង្វះខាត​ប្រេងឥន្ធនៈ​យ៉ាង​អត្តខាត់​នៅ​សប្តាហ៍​នេះ​នាំអោយ​ស្រីលង្កា​ជាប់គាំង ដោយ​អ្នករដ្ឋការ​ត្រូវ​ប្រាប់​អោយ​ធ្វើការ​ចេញពីផ្ទះ ហើយ​សភា​លុបចោល​កិច្ចប្រជុំ​ពីរ​ថ្ងៃ​ដើម្បី​ជួយ​សន្សំសំចៃ​ប្រេង​។​អង្គការ​​សហប្រជាជាតិ​កាលពី​សប្តាហ៍​មុន បាន​អំពាវនាវ​សុំ​ជំនួយ​ស្បៀង​គ្រាអាសន្ន ក្រោយ​ការអង្កេត​មួយ​បាន​បង្ហាញថា បួន​នាក់​ក្នុងចំណោម​ប្រជាជន​ស្រីលង្កា​ប្រាំ​នាក់​អត់ទ្រាំ​មិន​ទទួល​ទាន​អាហារ​តាម​ម៉ោង​​ពេល​ដើម្បី​ដោះស្រាយ​វិបត្តិ​។​

​គណៈប្រតិភូ​ហិរញ្ញវត្ថុ​អាម៉េរិក​មួយ​ត្រូវ​រំពឹងថា​នឹង​ទៅដល់​ទីក្រុង​កូឡុំបូ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​វាយ​តំលៃ​វិបត្តិ ក្រោយ​ពី​នាយក​រដ្ឋមន្ត្រី​ស្រីលង្កា​កាលពី​ថ្ងៃ​ពុធ​បាន​ប្រាប់​សភា​ថា សេដ្ឋកិច្ច​របស់​ប្រទេស​​បាន​ឈាន​ដល់​ចំណុច​«​ដួលរលំ​ទាំងស្រុង​»​។​

​តាមពិត​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​លែងមាន​លទ្ធភាព​សងបំណុល​បរទេស​ចំនួន​៥១​ពាន់​លាន​ដុល្លារ​អស់ប៉ុន្មានខែមកហើយនិង​កំពុង​ចរចា​ជាមួយ​អង្គការ​IMF​ដើម្បី​សុំ​ជំនួយ​សង្គ្រោះ​សេដ្ឋកិច្ច​៕

​ស្ត្រី​ស្រីលង្កា​ម្នាក់​ចំអិន​អាហារ​ដោយ​ប្រើ​អុស​ឈើ​នៅ​មុខ​ហាង​របស់​គាត់​នៅ​ទីក្រុង​កូឡុំបូ កាលពី​ថ្ងៃ​២៤​មិថុនា​។ក្រៅពីប្រេង ហ្គាសចំអិនអាហារក៏ពិបាករកដែលនៅស្រីលង្កា