ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្នុងខណៈដែលព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅសល់ពេលតែ ៣១៤ ថ្ងៃទៀត (គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣) នឹងមកដល់នោះ អគ្គលេខាធិការដា្ឋន នៃគណៈកម្មាធិការជាតិ រៀបចំការប្រកួត កីឡាអាស៊ី អាគ្នេយ៍ លើកទី៣២ (CAMSOC) បានប្រកាសរៀបចំការប្រកួត រៀបចំការប្រឡងប្រណាំងគំនូរ អំពីគំរូមេដាយ និងភ្លើងគប់ សម្រាប់ព្រឹត្តិការណ៍កីឡាតំបន់នេះ ។ ការប្រឡង នឹងចាប់ផ្ដើមពី ថ្ងៃទី១ ដល់ទី៣០ កក្កដា វេលាម៉ោង១៧ ជាកំណត់។

ការប្រឡងប្រណាំងគំនូរមេដាយ និងគំនូរគប់ភ្លើង SEA Games-ASEAN Para Games ឆ្នាំ២០២៣ ដើម្បីយកទៅប្រើប្រាស់ ជាផ្លូវការ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។
បើកចំហរជាសាធារណៈ ដល់សិស្ស-និស្សិត យុវជន និងបងប្អូនប្រជាពលរដ្ឋ ដែលមានស្នាដៃ គំនូរ និងប្រឡងប្រណាំងគំនូរមេដាយ។ ស្នាដៃដែលបានសម្រេចជ្រើសរើស ត្រុវរក្សាសិទ្ធិ ផ្ដាច់មុខ ដោយ CAMSOC ។ ជ័យលាភី នឹងទទួលបានទឹកប្រាក់ជារង្វាន់ លើកទឹកចិត្ត ១០ លានរៀលម្នាក់ សម្រាប់ទាំង ២ ស្នាដៃ នៃគំនូរមេដាយ និងភ្លើងគប់៕/V-PC