ដោយៈ ប.ខុន / ភ្នំពេញៈ វិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលសមុទ្រ មានស្នាក់ការ សម្រាប់មន្ត្រីស្នាក់នៅ និងធ្វើការជាមួយដៃគូ សហប្រតិបត្តិការ ធ្វើការតាមដាន វាយតម្លៃ ផលនេសាទសមុទ្រ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងថែមទៀត លើស្ថិតិផលនេសាទ ជលផលសមុទ្រ ដើម្បីរួមចំណែកក្នុងធ្វើផែនការគ្រប់គ្រង ធនធានជលផលសមុទ្រ ឱ្យមានប្រសិទ្ធភាព និងនិរន្តភាព។

លោក ស៊ុយ សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលសមុទ្រ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ថាៈ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលសមុទ្រ ពេលនេះ បានដំណើរការការងារ បានពេញលេញហើយ ដោយសហការជាមួយជំនាញ ការអង្គការស្បៀង និងកសិកម្ម សហប្រជាជាតិ (FAO) បានបង្កើតវិធីសាស្ត្រ ស្តីពីការតាមដានវាយតម្លៃ ផលនេសាទសមុទ្រ ដែលជាផ្នែកមួយ នៃកម្មវិធីជំរុញកំណើនវិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័នផ្នែកនេសាទ។

កម្មវិធីខាងលើនេះ លោកប្រធានវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលសមុទ្រ បាននិយាយថា បានទទួលជំនួយឥតសំណង ពីសហភាពអឺរ៉ុប ជួយដល់រដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ធ្វើការតាមដាន វាយតម្លៃ ផលនេសាទ សមុទ្រ ក្នុងគោលបំណងធ្វើឱ្យប្រសើរថែមទៀត លើស្ថិតិផលនេសាទជលផលសមុទ្រ ដើម្បីរួមចំណែកក្នុងការធ្វើផែនការគ្រប់គ្រង ធនធានជលផលសមុទ្រ ឱ្យមានប្រសិទ្ធភាព និងនិរន្តភាព។

ការតាមដាន វាយតម្លៃផលនេសាទសមុទ្រនេះ ដោយមានការចូលរួមពី មន្ត្រីវិទ្យាស្ថានស្រាវ ជ្រាវ និងអភិវឌ្ឍន៍ សហការជាមួយ មន្ត្រីរដ្ឋបាលជលផល ខេត្តតាមតំបន់ឆ្នេរ បានចុះតាមដាន និងកត់ត្រាផលនេសាទសមុទ្រ នៅតាមកន្លែងឡើងផលនេសាទ ដែលបានជ្រើសរើស ក្នុងឆ្នាំ ២០២១ និងកំពុងបន្តអនុវត្តការងារ នៅឆ្នាំ២០២២។ វិទ្យាស្ថាន មានទិសដៅពង្រីកវិសាលភាព ថែមទៀត ទៅលើការសិក្សាផ្នែកជីវសាស្ត្រ និងកំណត់អត្តសញ្ញាណកម្ម ប្រភេទវារីសត្វសមុទ្រ ក៏ដូចជា ប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានផងដែរ។

លោក ស៊ុយ សេរីវឌ្ឍន៍ បានឱ្យដឹងទៀតថាៈ តាមការស្រាវជ្រាវ កន្លងមក ឃើញថា ផល ជលផលសមុទ្រ នៅមានវិជ្ជ មានល្អ ។ ការស្រាវជ្រាវបែបខាងលើ កន្លងទៅ ក៏បានធ្វើជាបន្ត បន្ទាប់ដែរ តែមិនបានជាប់លាប់នោះទេ ដោយសារមិនមានស្នាក់ការ របស់វិទ្យាស្ថានច្បាស់ លាស់ ដូចពេលនេះ។ នៅពេលនេះ វិទ្យា ស្ថាន មានស្នាក់ការត្រឹមត្រូវ សម្រាប់ធ្វើការ និងស្នាក់ នៅរបស់មន្ត្រី នៅលើផ្ទៃដី មានទំហំជិតមួយហិកតា ដែលជាអតីតរោងចក្រ បង្កកទី២៕/V-PC