ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ យប់មិញ​នេះ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀត ណា​ម ក្នុង ព្រឹត្តិការណ៍ AFC Cup 2022 ប្រកួត​ចាញ់​ក្រុម Hougang United ៣​ទល់​៤ ទាំង​មិន​អស់ចិត្ត បន្ទាប់​ប្រកួត​ពេញ ៩០ នាទី​នោះ ។​

​លទ្ធផល​នេះ បានធ្វើ​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន បាត់អស់ ៣​ពិន្ទុ នៅក្នុង​ជំនួប​បើកឆាក នៃ​ពូ​ល I នេះ ។ តាមពិត ក្រុម​ភ្នំពេញ​ក្រោ​ន លេង​បាន​យ៉ាង​អស្ចារ្យ ដោយ​ការប្រកួត គ្រាន់តែ​ចាប់ ផ្ដើម​ភ្លាម ក្រុម​ភ្នំពេញ​ក្រោ​ន រកបាន ២ គ្រាប់​មុន នៅ​នាទី​ទី​១៥ និង​ទី​១៩ ដោយ​កីឡាករ ជួន ចាន់​ចាវ និង​កីឡាករ ប្រាក់ ធី​រ៉ា​។​

​តែ​បន្ទាប់មក ក្រុម Hougang United បាន​វាយបក​វិញ ដោយ​រកបាន ៤ គ្រាប់ ដែល​រកបាន ដោយ​កីឡាករ Pedro នៅ​នាទី​២១, កីឡាករ Recha នៅ​នាទី​២៩, និង​កីឡាករ Moritz នៅ​នាទី​៦០ ខ្សែការពារ ឈុំ ភី​សា ភ្លាត់​ទាត់​ចូល​ទី​ខ្លួនឯង នៅ​នាទី​៣៧ និង​កីឡាករ Moritz នៅ​នាទី​៦០​។ ចំពោះ​គ្រាប់​បាល់​ទី​៤ គឺ​កីឡាករ ឈុំ ភី​សា ភ្លាត់ស្នៀត​ទាត់​បាល់​បញ្ចូល​ទី​ខ្លួនឯង ទើប​ធ្វើ​ឲ្យ​ក្រុម Hougang United រកបាន ៣​ពិន្ទុ​។​

​ភ្នំពេញ​ក្រោ​ន គឺជា​ក្រុម​ជើងឯក​លី​គ​កំពូល​របស់​កម្ពុជា​។ ក្នុងការ​ប្រកួត រយៈពេល ៩០​នាទី​នេះ ក្រុម​ខ្លាំង​របស់​កម្ពុជា​មួយ​នេះ បាន​គ្រាប់​បាល់ បាន​យ៉ាង​ល្អ ព្រមទាំង​ដាក់​សម្ពាធ​លើ​គូប្រកួត ស្ទើរតែ​ពេញ ៩០ នាទី​តែម្ដង ៕/V​-PC