ដោយៈ health.com.kh
ការរលាកក្រពេញប្រូស្តាតដោយសារបាក់តេរី គឺស្រួចស្រាវ រីឯវិធានការណ៍ នៃ ការព្យាបាល គឺ ប្រើ ថ្នាំអង់ទីបីយ៉ូទិច រយៈពេលមួយខែ ដែលថ្នាំ ច្រើនតែ ជា Ciprofloxacin (Cipro) ឬ Tetracycline (Achromycin) ។ ចំពោះការថែទាំជំងឺ នៅ តាមផ្ទះអ្នកជំងឺគួរតែផឹកទឹក អោយបានច្រើន ប្រើថ្នាំបំបាត់ការឈឺចាប់ និងសម្រាក ។
ប្រសិនបើអ្នកជំងឺមានជំងឺធ្ងន់ធ្ងរភ្លាមៗ ឬប្រព័ន្ធភាពសាំចុះខ្សោយ ( ដូចជា កំពុងប្រើ ថ្នាំព្យាបាល ជំងឺមហារីក ឬ ថ្នាំទប់ស្កាត់ ប្រព័ន្ធភាពសាំ ឬមានជំងឺអេដស៍ ) ពួក គេ គួរតែ សម្រាកក្នុង មន្ទីរពេទ្យ ដើម្បីអាចចាក់ថ្នាំ អង់ទីបីយ៉ូទិចតាម សរសៃ និង ថែ ទាំង ជំងឺ ផ្សេងៗ ទៀត ។
ការរលាកក្រពេញប្រូស្តាត ដោយសារបាក់តេរីរ៉ាំរ៉ៃ
ចំពោះទម្រង់ជំងឺប្រភេទនេះ ត្រូវព្យាបាលជាមួយនឹង ថ្នាំអង់ទីបីយ៉ូទិច ដូចជា Ciprofloxacin (Cipro, Cipro XR), Sulfa Drug (Sulfamethoxazole និង Trimethoprim ឬ Bactrim) ឬ Erythromycin រយៈពេល យូរ រហូតដល់ ៨ សប្តាហ៍ ឯណោះ ។ ប៉ុន្តែទោះបីជាការព្យាបាលធ្វើទៅបានយ៉ាងល្អ យ៉ាងណាក៏ដោយ ក៏ការ រលាកក្រពេញប្រូស្តាតប្រភេទនេះ អាចកើតឡើងវិញ ម្តងទៀតដែរ ។ នេះមិន ដឹង ថា មកពីហេតុអ្វី នោះទេ ប៉ុន្តែ វា អាច ដោយសារតែ ការ ក្រ នោម អោយអស់ ទឹកនោម ពី ផ្លោក នោម ពេក មើលទៅ ។ ចំនួន ទឹកនោម ដែល សល់ ក្នុង ផ្លោក នោម តិចតួច អាច គ្រប់គ្រាន់ នឹង បង្ក រោគ បាន ។ ស្ថានភាព បែប នេះ អាច កើតឡើង ដោយសារ Benign Prostatic Hypertrophy (BPH), គ្រួស ក្នុង ផ្លោក នោម ឬ គ្រួស ក្នុង ក្រពេញប្រូ ស្តាត ។
ការរលាក ក្រពេញប្រូ ស្តាត ដោយ គ្មាន ការបង្ករោគ រ៉ាំរ៉ៃ
ការព្យាបាល លើ ស្ថានភាព ជំងឺ បែបនេះ គឺ ផ្តោត ទៅលើ ការគ្រប់គ្រង លើ ការឈឺចាប់ រ៉ាំរ៉ៃ និង អាច មាន ការព្យាបាល ដោយ ចលនា និង តិច និច អោយ សាច់ ដុំសម្រាក គួបផ្សំ នឹង ការប្រើ ថ្នាំ Tricyclic Antidepressant ។ ចំពោះ ថ្នាំ Alpha-adrenergic Blocker ប្រភេទ Tamsulosin (Flomax) និង Terazosin (Hytrin) ក៏ អាច ប្រើ សម្រាប់ ព្យាបាល ជំងឺ BPH និង ការ ស្ទះផ្លូវ ចេញ របស់ ផ្លោក នោម បានដែរ ។
ការរលាក ក្រពេញប្រូ ស្តាតដែល គ្មាន រោគសញ្ញា
ស្ថានភាព រលាក ក្រពេញប្រូ ស្តាត ប្រភេទ នេះ មិន ទាមទារ អោយមាន ការព្យាបាល អ្វី ឡើយ ប៉ុន្តែ ចំពោះ អ្នកជំងឺ ដែល មាន ស្ថានភាព មិន អាច មាន កូន បាន ដោយសារ តែ ការ រលាក់ ការព្យាបាល ដោយ ថ្នាំ Nonsteroidal Anti-inflammatory Medication (Ibuprofen, Motrin, Advil) ឬ អង់ទីបីយ៉ូតិច ប្រហែលជា ត្រូវប្រើមួយរយៈ ៕/PC