ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យៈ អស់រយៈពេលប្រហែលជា៣ខែពីថ្ងៃទី០១ខែមេសាដល់ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២២ ការធ្វើប័ណ្ណព្រំដែន(Border Pass)នៅ២កន្លែងគឺនៅអង្គភាពច្រកចេញ ចូលតែមួយសាលាខេត្តនិងនៅការិយាល័យច្រកចេញ ចូលតែមួយសាលាក្រុងប៉ោយប៉ែតនាខេត្តបន្ទាយមានជ័យបានជាង២ម៉ឺនប័ណ្ណ នៅក្នុងនោះក៏ករណីយឺតយ៉ាវឬរអាក់រអួលខ្លះៗដោយសារមូលហេតុជាក់ស្តែង១ចំនួន ។
លោក ឈឺន សុរិយា ប្រធានអង្គភាពច្រកចេញ ចូលតែមួយសាលាខេត្តបន្ទាយមានជ័យប្រាប់កាសែតរស្មីកម្ព្ជជាកាលពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២២ ថា:គិតពីថ្ងៃទី១ ខែមេសាដល់ថ្ងៃទី២៤ ខែមិថុនា ការធ្វើប័ណ្ណព្រំដែននៅ២ទីតាំងនេះសម្រេចបានសរុបចំនួន ២៣.៣៧៨ ប័ណ្ណ ។
នេះជាសមិទ្ធផលការងារនៅច្រកចេញចូលតែមួយទាំងពីរកន្លែងនៅក្នុងខេត្ត ប៉ុន្តែទោះបីជាយ៉ាងណាបញ្ហានៅតែមាន ហើយចំពោះមូលហេតុយឺតយ៉ាវឬបញ្ហាដែលនាំអោយមានប្រតិកម្មមួយចំនួនកន្លងមក គឺមានដូចជាករណីមន្ត្រីបំពេញការងារមិនទទួលទូរស័ព្ទហៅចូលឬភូតកុហកជាប្រចាំដូចជាចាំថ្ងៃនេះ ថ្ងៃនោះ, មន្ត្រីឫអ្នកផ្តល់សេវាមិនរាក់ទាក់ , ចំនួនឯកសារច្រើនដែល[ក្រសួងមហាផ្ទៃ ក្រសួងពាក់ព័ន្ធនិងអាជ្ញាធរមានសមត្ថកិច្ចតម្រូវអោយពលរដ្ឋបំពេញ មានច្រើន លំបាកស្មុគ្រស្មាញឬច្រើនជាងបែបបទសម្រាប់បំពេញជាដើម។
ជុំវិញបញ្ហានេះ លោកប្រធានអង្គភាពច្រកចេញ ចូលតែមួយសាលាខេត្តបន្ទាយមានជ័យបានបំភ្លឺថា បញ្ហាដែលធ្លាប់ជួបមានដូចជា ប័ណ្ណព្រំដែនខកខានការស្នើសុំអំឡុងឆ្នាំ២០១៩កន្លងមក,
ពេលដែលភាគីថៃបើក ប្រជាពេលរដ្នលោកនាំគ្នាមកស្នើសុំច្រើនលើសកំណត់, បញ្ហាបច្ចេកទេស ពីថ្ងៃទី២ខែឧសភា កន្លងមក មកប្រព័ន្ធអង្គភាពច្រក និងប្រព័ន្ធផ្ដល់ប័ណ្ណព្រំដែនមានភាពរអាក់រអួល, សម្ភារៈឧបករណ៍ផលិតនៅមានកំណត់, ការទទួលពាក្សស្នើសុំច្រើនជាងចំនួននៃការបោះពុម្ពប័ណ្ណ, មន្ត្រីជំនាញមិនឆ្លើយតបនឹងទំហំការងារ ដោយបែងចែកការងារនៅអង្គភាពច្រកចេញ ចូលតែមួយសាលាខេត្តផងនិងនៅការិយាល័យច្រកចេញ ចូលតែមួយនៃសាលាក្រុងប៉ោយប៉ែតផង ។
លោកបានបន្តថា ពាក់ព័ន្ធនឹងបញ្ហានេះ ថ្នាក់ដឹកនាំខេត្តបានយកចិត្តទុកដាក់ខ្លាំងហើយបានបញ្ជូនមន្ត្រីនិងឧបករណ៍បន្ថែមមិនតែប៉ុណ្ណោះបន្ថែមម៉ោងការងារទាំងថ្ងៃឈប់សម្រាកផងដែរដូច្នេះអង្គភាពនិងការិយាល័យ សូមមេត្តាយោគយល់អធ្យាស្រ័យដោយក្ដីអនុគ្រោះ ហើយបើមានជនណាទាមទារប្រាក់លើសកម្រៃសេវាឬមានបញ្ហាផ្សេងសូមផ្ដល់ព័ត៍មានតាមលេខទូរស័ព្ទ០៥៤ ៧១១ ២២២.០១៦ ៨៣៦ ៥២០.០១២ ៣៣៦ ១១៨, ០១២ ៦៦៦ ១២៧ ។
សូមរំលឹកថា បន្ទាប់ពីបិទប្រទេសប្រមាណជា២ឆ្នាំ កាលពីថ្ងៃទី០១ខែសភាឆ្នាំ២០២២ អាជ្ញាធរថៃបានបើកព្រំដែនខ្លួនជាមួយប្រទេសជិតខាងឡើងវិញ។
ជនបរទេសនិងពលរដ្ឋខ្មែរអាចចេញចូលធ្វើដំណើរចូលប្រទេសថៃ ត្រឹមជម្រៅ២ខេត្តជាប់តំបន់ព្រំដែនមានលក្ខ័ខ័ណ្ឌត្រឹមមានប័ណ្ណព្រំដែន(Border Pass) ដែលមានសុពលភាពនិងប័ណ្ណចាក់វា់ក់សាំងពេញលេញ (Covid-19 Vaccination Card ) ប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់អ្នកឆ្លងដែនបានប្រើលិខិតឆ្លងដែន(Passport) សម្រាប់ពលរដ្ឋកម្ព្ជជាត្រូវមានលក្ខ័ខ័ណ្ឌប្រភេទទី ២. អ្នកដំណើរ ដែល មិន ចាក់ វ៉ាក់សាំង ឬ ចាក់ វ៉ាក់សាំង មិនពេញលេញ (Unvaccinated Travelers) ៈ
១. ចុះឈ្មោះ Thailand Pass មុនពេលធ្វើដំណើរ ( មាន លីង តំណ ភ្ជាប់ ៖ tp.consular.go.th) ខណៈ ការត្រួតពិនិត្យ និង សម្រេចផ្ដល់ Thailand Pass នេះ គឺ ប្រើពេល មិន លើសពី ៤៨ ម៉ោង ឡើយ ។ ២. មាន ធានារ៉ាប់រង ព្យាបាល ជំងឺ កូ វីដ ១៩ (Covid-19 Vaccination Card) ដែលមាន ទឹកប្រាក់ សរុប ធានា ១០.០០០ ដុល្លារ អាម៉េរិក ។
អ្នកដែលចេញចូល ក៏តម្រូវឲ្យមានលទ្ធផល តេស្ត RT-PCR អវិជ្ជមាន មុនពេល ធ្វើដំណើរ មិន លើសពី ៧២ ម៉ោង អាចធ្វើ ដំណើរ ចូល ក្នុងប្រទេស ថៃ ដូច អ្នក ដែល បាន ចាក់ វ៉ាក់សាំង ពេញលេញ ដែរ ហើយនៅក្នុងករណី ពុំមាន គឺ តម្រូវឱ្យធ្វើ ច ត្តា ឡី ស័ក ចំនួន ៥ ថ្ងៃ ដោយ ធ្វើតេស្ត RT-PCR នៅ ថ្ងៃទី ៤ ឬ ទី ៥ ។ ត្រូវធ្វើ តេស្ត រហ័ស (ATK) ដោយ ខ្លួនឯង អំឡុងពេល ស្នាក់នៅ ក្នុងប្រទេស ថៃ ។ ពោលគឺយោងលក្ខខ័ណ្ឌខាងលើ អ្នកធ្វើដំណើរឆ្លងដែនដែលប្រើលិខិតឆ្លងដែន(Passport) មានការលំបាកជាងឆ្ងាយពីអ្នកប្រើប័ណ្ណព្រំដែន(Border Pass)សម្រាប់ចេញ ចូលប្រទេសថៃ៕