ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ មន្ត្រីពីថ្នាក់ជាតិ ថ្នាក់ខេត្ត មេឃុំ ចៅសង្កាត់ ជាច្រើននាក់បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាបន្តមួយ ស្តីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ដល់អ្នកទទួលផលនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ខែមិថុនា ឆ្នាំ ២០២២។
កិច្ចប្រជុំនេះចូលរួមដោយ លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានមូលនិធិជាតិជំនួយសង្គម លោកស្រីរស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទារខេត្ត( ស.អ.យ ) ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យ ។ល។
លោកឃួន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទារខេត្តបានអោយថា ក្នុងខេត្តមានចំនួនជនពិការដែលបានសម្ភាសន៍រួចកន្លងមក មានចំនួន១៧.១៣២នាក់ /ស្រី៨.៣១១នាក់ ។
ជនពិការភាពស្នើរសុំពីឃុំ សង្កាត់មាន ចំនួន ១៤.៤៣៤នាក់ ជនពិការភាពស្នើរសុំពីមន្ទីរមានចំនួន ១៤.៤២៤នាក់ ជនពិការបានអនុម័តពីក្រសួងមាន៨.៣១៦នាក់ ។
លទ្ធផលតាមដានកាចាក់វ៉ាក់សាំងដល់ជនមានពិការភាពមានចំនួន
ជនមានពិការភាពសរុប មានចំនួន១៤.៤៣៤នាក់ ចាប់ពីអាយុ៣ឆ្នាំឡើង មានចំនួន៦.៤៦៣នាក់។
ក្នុងកិច្ចប្រជុំនោះ លោកឈួរ សុបញ្ញាបានអោយដឹងថា: កម្មវិធីជំនួយសង្គមពិសេសរបស់រាជរដ្ឋាភិបាលដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជនក្រីក្រដែលមានប័ណ្ណសមធម៌ ក្រ-១ និង ក្រ-២ និងអ្នកទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដោយបាត់បង់ការងារ ឬអ្នកបាត់បង់ចំណូល និងធ្លាក់ខ្លួនក្រឡើងវិញ។
លោកប្រតិភូឲ្យដឹងបន្តទៀតថា ដើម្បីទទួលបានអត្ថប្រយោជន៍ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុង អំឡុង ពេលប្រយុទ្ធនឹងជំងឺកូវិដ ១៩ អ្នកទទួលផលត្រូវទៅផ្ទៀងផ្ទាត់ លើក ដំបូង នៅ សាលា ឃុំ សាលាសង្កាត់ និងការទៅបើកប្រាក់នៅតាម បញ្ជរវីង ។
បន្ទាប់ពី ការផ្ទៀងផ្ទាត់ នៅសាលាឃុំសលាសង្កាត់ រួចរាល់ និងបើកប្រាក់បន្ទាប់ ប្រចាំខែ នៅក្បែរទីតាំងអ្នកទទួលផលរស់នៅ ៕/PC