ដោយៈ ជា សីហៈ/ភ្នំពេញៈ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានអះអាងថា ពេលនេះជាលើកដំបូងហើយដែលអណ្តើកស្រែជាច្រើនក្បាលបានញាស់កូននៅកន្លែងថែទាំសត្វ ក្នុងមជ្ឈមណ្ឌល តាមផែនការដែលបានគ្រោងទុក។​

ប្រភពដដែលបានបន្តថា កូនញាស់ទាំងប្រាំពីរ ក្បាល  ដែលទើបនឹងកើតចេញពីស៊ុតរបស់ពួកវា បន្ទាប់ពីការរក្សាទុកក្នុងកន្លែងភ្ញាស់ពងអស់រយៈពេល ១៤០ ថ្ងៃ នឹងត្រូវនាំយកទៅឱ្យរស់នៅក្នុងជម្រកធម្មជាតិរបស់ពួកវាវិញ។  

ប្រភពដដែលបានបន្តថា ទោះបីជាសត្វប្រភេទនេះត្រូវបានគេចាត់ថ្នាក់ជា ”ប្រភេទជិតទទួលរងគ្រោះថ្នាក់” ក៏ដោយ តែចំនួនប្រជាកររបស់ពួកវាត្រូវបានបែកខ្ញែកយ៉ាងធ្ងន់ធ្ងរ ហើយចំនួនប្រជាករនៅតែបន្តធ្លាក់ចុះ ដោយសារតម្រូវការផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់របស់មនុស្ស៕/PC