ដោយៈ ជា សីហៈ/ភ្នំពេញៈ  បឹងឈូកបន្ទាយស្រីគឺជាសហគមន៍ទេសចរណ៍ មួយដែលមានការរៀបចំបានល្អ និងមានទេសភាពស្រស់ស្អាត មានទីតាំងនៅចម្ងាយប្រមាណជា ៣៦ គីឡូម៉ែត្រពីក្រុងសៀមរាប ក្បែរប្រាសាទបន្ទាយស្រីតែម្ដង។

នៅទីនោះមានបឹងឈូកដ៏ធំមួយដែលមានទឹកថ្លា និងត្រជាក់គួរអោយចង់ងូតទឹកលេងកម្សាន្ត អមជាមួយនឹងទេសភាពព្រៃភ្នំនៅខាងក្រោយ ធ្វើអោយយើងមានអារម្មណ៍ស្រស់ស្រាយពេល បានមកដល់ទីនេះ ហើយអ្នកដែលទៅដល់អាចជិះទូកលេង ក៏បានងូតទឹកលេងក៏បាន ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់លើសុវត្ថិភាពផងដែរជាពិសេសករណីលង់ទឹក ។ 

រមណីយដ្ឋានទេសចរណ៍ សហគមន៍បឹងឈូកបន្ទាយស្រី មានទេសភាពស្រស់ស្អាត ដោយហ៊ុំព័ទ្ធដោយ ព្រៃលិចទឹកក្បាលទឹកជប់ ២០ហិកតា សត្វស្លាបទឹក និងមច្ឆាគ្រប់ប្រភេទដែលមាននៅក្នុងតំបន់នេះ។ 

នៅទីនោះ អ្នកទេសចរអាចភ្លក់ម្ហូបអាហារ នំចំណី ជួលទូកជិះលេងកម្សាន្ត និងសេវាកម្មផ្សេងៗទៀត៕/PC