​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​យន្តហោះ​យោធា​ប៉ា​គី​ស្ថាន​មួយ​ដែល​បាន​ដឹក​​ជំនួយ​សង្គ្រោះ​សំរាប់​ជនរងគ្រោះ​ដោយ​រញ្ជួយ​ដី​នៅ​អា​ហ្វ​ហ្គានី​ស្ថានបាន​ចុះចត​នៅ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុ​ងខូស​(Khost)​កាលពី​ថ្ងៃ​សៅរ៍ នៅពេល​ជម្រក​តង់ ស្បៀង​និង​ថ្នាំពេទ្យ​កំពុង​ត្រូវបាន​បញ្ជូន​ចូល​តំបន់ភ្នំ​ដាច់ស្រយាល​ក្បែរ​ព្រំដែន​ប៉ា​គី​ស្ថាន​។​

​មនុស្ស​រាប់ពាន់​នាក់​កំពុង​បាត់បង់​ផ្ទះសម្បែង​ឬ​រងរបួស​ក្រោយ​រញ្ជួយ​ដី​ដ៏​ខ្លាំង​នៅ​សប្តាហ៍​នេះ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​ខាងកើត ដែល​សារព័ត៌មាន​រដ្ឋ​បាន​និយាយថា​វាបាន​សម្លាប់​មនុស្ស​១.១៥០​នាក់​។​

​ក្នុងចំណោម​អ្នកស្លាប់​ក្នុង​រញ្ជួយ​ដី​កំលាំង​៦​រិ​ច្ឆ​ទ័រ​កាលពី​ថ្ងៃ​ពុធ រួម​មាន​កូនក្មេង​១២១​នាក់​និង​ចំនួន​នេះ​អាច​នឹង​កើនឡើង​ នេះ​បើ​តាម​តំណាង​ទីភ្នាក់ងារ​កុមារ​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​អា​ហ្វ​ហ្គា​​នី​ស្ថាន​។​លោក​បាន​បន្តថា កុមារ​៧០​នាក់​បាន​រងរបួស​។​

​មែន​សួរ អា​ម៉ា​ដ ខាន់​(Mansoor Ahmad Khan)ឯកអគ្គរដ្ឋទូត​ប៉ា​គី​ស្ថាន​នៅ​ទីក្រុង​កា​ប៊ុល បាន​និយាយថា ទំនិញ​ជា​ជំនួយ​សង្គ្រោះ​ដែល​ប៉ា​គី​ស្ថាន​បាន​បញ្ជូន​ទៅ​កាលពី​ថ្ងៃ​សៅរ៍​ត្រូវបាន​ប្រគល់​អោ​​យ​មន្ត្រី​តា​លី​បង់​។​

​មុននេះ រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​និង​អង្គការ​សប្បុរសធម៌​ប៉ា​គី​ស្ថាន​មួយ​បាន​បញ្ជូន​ទំនិញ​ចំនួន​១៣​ឡានធំ រួម​មាន​ស្បៀង ជម្រក​តង់​និង​ថ្នាំពេទ្យ​ព្រមទាំង​សម្ភារ​ចាំបាច់​ដទៃ​ទៀត​ទៅ​កាន់​អា​ហ្វ​ហ្គានី​ស្ថាន​។​​ក្រុម​មនុស្សធម៌​មាន​គ្នា​១៩​នា​ក់មួយ​របស់​ប៉ា​គី​ស្ថាន រួម​មាន​គ្រូពេទ្យ​ក៏​កំពុង​ជួយ​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាននៅក្នុង​ខេត្ត​ខូស​ក្នុង​ការព្យាបាល​អ្នករងរបួ​ស​៕

​រូបភាព​បញ្ចេញ​ដោយ​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​ប៉ា​គី​ស្ថានបង្ហាញ​ក្បួន​រថយន្ត​ធំ​ដឹក​ជំនួយ​សង្គ្រោះ​ទៅកាន់​តំបន់​រង​ការរញ្ជួយ​ដី​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

​បុរស​ឈរ​នៅ​លើ​គំនរ​បាក់បែក​នៃ​ផ្ទះ​របស់​គាត់​ក្រោយ​រញ្ជួយ​ដី​