​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង បានរៀបចំ​កិច្ចសន្ទនា​កម្រិត​ខ្ពស់​ស្តីពី​ការអភិវឌ្ឍ​ជា​សកល​កាលពី​ថ្ងៃ​សុក្រ​ទី​២៤​មិថុនា​ក្នុង​ទម្រង់​ជា​វីដេអូ​តាម​អន​ឡាញ​ដោយ​​អំពាវនាវ​ឱ្យ​បង្កើត​ភាព​ជា​ដៃគូ​ដែល​មាន​គុណភាព​ខ្ពស់​សម្រាប់​យុគសម័យ​ថ្មី​នៃ​ការអភិវឌ្ឍ​ជា​សកល​។​

​លោក​ស៊ី​បាន​និយាយថា “​យើង​ត្រូវតែ​យល់​ឱ្យបាន​ច្បាស់​អំពី​និន្នាការ​អភិវឌ្ឍ​ដ៏​ទូលំទូលាយ​នៅក្នុង​ពិភពលោក បង្កើន​ទំនុកចិត្ត​និង​ធ្វើ​សកម្មភាព​ដោយ​ការឯកភាព​គ្នា​និង​ដោយ​ការលើកទឹកចិត្ត​ដ៏​​អស្ចារ្យ​ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ជា​សាកល និង​ជំរុញ​ឱ្យមាន​គំរូ​នៃ​ការអភិវឌ្ឍ​ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​ទាំងអស់គ្នា តុល្យភាព ការសម្របសម្រួល ការរួម​បញ្ចូល​គ្នា កិច្ចសហប្រតិបត្តិការ​ឈ្នះ​- ឈ្នះ និង​វិបុលភាព​រួម​”​។​

​លោក​ស៊ី​បាន​និយាយថា “​យើង​កំពុង​ជួបប្រជុំ​គ្នា​នៅ​គ្រា​ដែល​ជំងឺ​រាតត្បាត​កូវី​ដ​១៩ កំពុង​លុបបំបាត់​ប្រយោជន៍​ជាច្រើន​ទសវត្សរ៍​នៃ​ការអភិវឌ្ឍ​ជា​សកល​” ដោយ​បន្ថែម​ថា ការអនុវត្ត​របៀបវារៈ​ឆ្នាំ ២០៣០ របស់​អង្គការសហប្រជាជាតិ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កំពុង​ជួបប្រទះ​នឹង​ការលំបាក​ជាច្រើន គម្លាត​នៅ​អឌ្ឍគោល​ខាងជើង​-​ខាងត្បូង​នៅតែ​បន្ត​ពង្រីក និង​វិបត្តិ​កំពុង​កើតឡើង​នៅក្នុង​​សន្តិសុខ​ស្បៀង​និង​ថាមពល​។​

​ប្រធានាធិបតី​ចិន​បាន​ថ្លែង​បញ្ជាក់​ដូច្នេះ​ថា “​ទាល់តែ​មនុស្ស​ទូទាំង​ពិភពលោក​មាន​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​ទើប​អាច​មាន​ភាព​ចម្រុងចម្រើន សន្តិសុខ​ត្រូវបាន​ការពារ និ​សិទ្ធិ​មនុស្ស​ត្រូវបាន​​ចាក់​គ្រឹះ​យ៉ាង​រឹងមាំ​”​។​

​ដោយ​កត់សម្គាល់ថា​ប្រទេស​ទាំងអស់​ត្រូវ​រួម​គ្នា​បង្កើត​ការឯកភាព​ជា​អន្តរជាតិ​លើ​ការលើកកម្ពស់​ការអភិវឌ្ឍ លោក​ស៊ី​បាន​និយាយថា​វា​ជា​រឿង​សំខាន់​ដែល​យើង​ដាក់​ការអភិវឌ្ឍ​នៅ​ពីមុខ​របៀបវារៈ​​អន្តរជាតិ សម្រេច​ឱ្យបាន​នូវ​របៀបវារៈ​ឆ្នាំ ២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​បង្កើត​ការឯកភាព​ខាង​នយោបាយ​ដើម្បី​ធានា​ថា​មនុស្ស​គ្រប់​រូប​ឱ្យ​តម្លៃ​លើ​ការអភិវឌ្ឍ​និង​គ្រប់​​ប្រទេស​ទាំងអស់​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​។​

​លោក​ស៊ី​បាន​និយាយថា “​យើង​ត្រូវតែ​រួម​គ្នា​ជំរុញ​ឱ្យមាន​អ្នក​កាច់ចង្កូត​ថ្មី​សម្រាប់​ការអភិវឌ្ឍ​ជា​សកល​”​។ លោក​បាន​អំពាវនាវ​ឱ្យ​ភាគី​ទាំងអស់​លើកកម្ពស់​ការច្នៃប្រឌិត​វិទ្យាសាស្ត្រ​បច្ចេកវិជ្ជា​និង​ស្ថាប័ន បង្កើនល្បឿន​ការផ្ទេរ​បច្ចេកវិជ្ជា​និង​ការចែករំលែក​ចំណេះដឹង ជំរុញ​ការអភិវឌ្ឍ​ឧស្សាហកម្ម​ទំនើប​និង​បិទ​ការបែងចែក​ឌីជីថល និង​ពន្លឿន​ការងាកទៅរក​កាបូន​ទាប​៕

ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង រៀបចំ​កិច្ចសន្ទនា​កម្រិត​ខ្ពស់​ស្តីពី​ការអភិវឌ្ឍ​ជា​សកល​កាលពី​ថ្ងៃ​សុក្រ​ទី​២៤​មិថុនា​តាម​អន​ឡាញ