ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នេះមានការប្រជុំត្រួតពិនិត្យ បែងចែកការទទួលខុសត្រូវរវាងអាជ្ញាធរខេត្ត និងស្រុកភ្នំស្រុក សម្រាប់ការប្រារព្ធទិវា មច្ឆជាតិ ០១ កក្កដា ឆ្នាំ២០២២ នៅអាងទឹកត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ 

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីនិងដែលមានការចូលរួមពីសំណាកលោក លោកស្រី អភិបាលរងខេត្ត គណៈអភិបាលស្រុក អភិបាលរងស្រុក អាជ្ញាធរមូលដ្ឋានភូមិ និងឃុំ៦ទូទាំងស្រុក ហើយនៅពេលរសៀលដដែលលោកអភិបាលខេត្តបន្ទាយមានជ័យ បាន ដឹកកងកម្លំាង ទាំង   មន្ត្រី រាជការ ចុះសំអាត បរិស្ថាន អនាម័យនៅបរិវេណ ខ្នងអាងត្រពាំងថ្ម ស្ពានទី១ ៕/PC