ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារ៖ លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការ តំណាងឧត្ដមសេនីយត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍ លេខ៨ បាននាំយកថវិកាមិត្តជួយមិត្ត រួមនឹងថវិកាសប្បុរសធម៌ ប្រគល់ជូនដល់ដៃក្រុមគ្រួសារ លោកវរសេនីយ៍ឯក ជួប ណៃ មេបញ្ជាការរង វរសេនាតូចអន្តរាគមន៍ លេខ៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ ក្នុងពេលលោកកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យ យោធភូមិភាគទី៤ ខេត្តសៀមរាប ។

ការចុះសួរសុខទុក្ខនេះ ក៏មានការរួមដំណើរដោយលោក វរសេនីយ៍ទោ ទឹម ហៀក មេបញ្ជាការ និងលោកមេបញ្ជាការរង វរសេនាតូចអន្តរាគមន៍ លេខ៣៨៥ កាលពីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ។

លោកវរសេនីយ៍ឯក ជា ឈុន បានឲ្យដឹងថាៈ ថវិកាដែលនាំយកមកប្រគល់ជូន លោកវរសេនីយ៍ឯក ជួប ណៃ នាថ្ងៃនេះ មានចំនួន ៦.៤៦០.០០០ រៀល ។ ថវិកាទាំងអស់ នេះ មួយផ្នែក បានមកពីសប្បុរសធម៌ និងមួយផ្នែកទៀត ជាថវិការបស់មិត្តជួយមិត្ត ដើម្បីជួយ សម្រាលបន្ទុកប្រចាំថ្ងៃ របស់ក្រុមគ្រួសារលោក ជួប ណៃ ក្នុងពេលលោកសម្រាកព្យាបាល ជំងឺលើសឈាម ស្លាប់មួយចំហៀងខ្លួន នៅក្នុងមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប ។

លោកមេបញ្ជាការរង បានផ្តាំផ្ញើទៅកាន់ក្រុមគ្រួសារលោក ជួប ណៃ ធ្វើយ៉ាងណា ត្រូវខិតខំព្យាយាមអត់ធ្មត់ មើលថែ និងគោរពតាមការណែនាំ ពីសំណាក់ក្រុមគ្រូពេទ្យ ហើយប្រើប្រាស់ថវិកា ឲ្យបានត្រឹមត្រូវ ច្បាស់លាស់ ៕/V-PC