ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ក្រុម​មេឃ​ខៀវ Manchester City បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​តម្លៃ ៤៥ លាន​ផោន​ជាមួយ Leeds សម្រាប់​ខ្សែបម្រើ​អង់គ្លេស ខេ​វិន ហ្វី​លីព (Kalvin Phillips) ។​

​ក្លិប​នឹង​ចំណាយ​ប្រាក់ ៤២ លាន​ផោន​សម្រាប់​កីឡាក​រវ័យ ២៦ ឆ្នាំ​រូប​នេះ​ជាមួយនឹង​លទ្ធភាព​ប្រាក់រង្វាន់ ៣ លាន​ផោន​ទៀត​។​

​ម្ចាស់​ជើងឯក Premier League រូបនេះ​បាន​ដាក់​ហ្វី​លីព​ជា​គោលដៅ​ទិញ​ចូល​លេខ​១​នៅ​រដូវក្តៅ​នេះ ពីព្រោះ​កីឡា​ករហ្វឺ​ណាន​ឌី​ញ៉ូ (Fernandinho) នឹង​ចាកចេញ​នៅ​រដូវក្តៅ​នេះ​បន្ទាប់​ពី​​ស្នាក់​នៅ​រយៈពេល​ប្រាំបួន​ឆ្នាំ​ជា​មួយ​ក្លិប​។​

​ហ្វី​លីព គឺ​ចេញពី​សាលា​បាល់ទាត់​របស់ Leeds ហើយ​បាន​បង្ហាញខ្លួន ២១៤ ដង​សម្រាប់​ក្រុម ចាប់តាំងពី​ការ​បង្ហាញខ្លួន​លើកដំបូង​របស់​គេ​ក្នុង​ឆ្នាំ ២០១៥៕

​ហ្វី​លីព​បង្ហាញខ្លួន​លើកដំបូង​ឱ្យ Leeds ក្នុង​ឆ្នាំ​២០១៥