ដោយៈ health.com.kh
ប៉េងប៉ោះ ផ្ទុក​ទៅដោយ​សារធាតុ​បំពាក់​ពណ៌​ក្រហម​មួយ​ប្រភេទ ឈ្មោះថា Lycopene ។ សារធាតុ​មួយ​នេះ ក៏ ដើរ​នាទី ជា​អង់​ទី​អុកស៊ីដ​ង់​មួយ​ផងដែរ សម្រាប់ ជួយ បន្សាប កោសិកា​ដែល​បំផ្លាញ​ដោយ រ៉ាឌីកាល់​សេរី មុនពេល​វេលា ធ្វើអោយ ខូចខាត ។ ភាគច្រើន គ្មាន​នរណា អាច​ទទួល​អត្ថប្រយោជន៍ ពី​ផ្លែ​ប៉េងប៉ោះ ច្រើន ជាង ជនជាតិ អ៊ីតាលី ឡើយ ព្រោះ​ពួកគេ​ញ៉ាំ វា​ស្ទើរតែ​រាល់ថ្ងៃ ទៅហើយ ។​

​ខណៈពេល ដែល ប៉េងប៉ោះ ឆ្អឹង ប៉ះពាល់ ជាមួយ ប្រេង ធ្វើអោយ មាន កម្រិត សារធាតុ Lycopene ខ្ពស់ បំផុត នោះ ក៏ ប៉េងប៉ោះ ឆៅ ផ្តល់នូវ ថាមពល ការពារ យ៉ាង ខ្លាំង ក្លា ផងដែរ ។ អ្នក ស្រាវជ្រាវ នៅ ប្រទេស អ៊ីតាលី បាន រកឃើញ ថា អ្នក ដែល ញ៉ាំ ប៉េងប៉ោះ ស្រស់ ឆៅ ចាប់ពី ៧ ដង ឡើងទៅ ក្នុង មួយ សប្តាហ៍ អាច កាត់បន្ថយ ឱកាស កើត ជំងឺ មហារីកក្រពះ , ពោះវៀន ធំ , ឬ ចុង ពោះវៀនធំ ច្រើនជាង អ្នក ញ៉ាំ តែ ពីរ ដង ឬ តិច ជាង នេះ រហូតដល់ ៦០ ភាគរយ ឯណោះ ។​

​ការសិក្សា ដ៏ ធំ មួយ របស់ សហរដ្ឋអាមេរិក ទៅលើ បុរស ចំនួន ៤៨០០០ នាក់ ធ្វើឡើង ដោយ អ្នកស្រាវជ្រាវ មកពី Harvard បាន រកឃើញថា បុរស ដែល ញ៉ាំ ប៉េងប៉ោះ យ៉ាងតិច បំផុត ១០ ដង ក្នុង មួយ សប្តាហ៍ មិន ថា ឆៅ , ឆ្អិន ឬ ទឹកជ្រលក់ ប៉េងប៉ោះ ទេ សុទ្ធ តែ អាច កាត់បន្ថយ ការ ប្រឈម នឹង ជំងឺ មហារីក ក្រូពេទ្យ ប្រូ ស្តា ត បាន រហូត ដល់ ៤៥ ភាគរយ ។ ការ ដែល ញ៉ាំ រហូតដល់ ១០ ដង ស្តាប់ មើល ទៅ ដូច ជា ច្រើន ណាស់ ប៉ុន្តែ នៅពេល យើង បែក ចែក ពេលវេលា អោយ វែង បន្តិច ក្នុង មួយ សប្តាហ៍ ទៅ វា ដូចជា មិន ឃើញ អ្វី ច្រើន ជាង ញ៉ាំ ម្តង ទាំង ១០ ឡើយ ។​

​វេជ្ជបណ្ឌិត ម៉ែ ស្តាំ ហ្វឺ (Dr. Meir Stampfer, MD) អ្នក បង្កើត ការ សិក្សា និង ជា សាស្ត្រាចារ្យ ខាង ជំងឺ រាតត្បាត និង អាហារ រូប​ត្ថ ម្ភ នៅឯ សាលា សុខ​ភា ព សា​ធា​រៈ Harvard និយាយថា “ សារធាតុ Lycopene គឺជា អង់ ទី អុក ស៊ី​ដង់​ដ៏ ខ្លាំង បំផុត មួយ ។ មាន ហេតុផល មួយចំនួន ថា កំហាប់ របស់ សារធាតុ នេះ ក៏ មាន នៅក្នុង ក្រពេញ​ប្រូ ស្តា​ត ដែរ ។ បុរស ដែល មាន កម្រិត សារធាតុ Lycopen ខ្ពស់ ក្នុង ឈាម ឃើញ ថា ជួយ កាត់បន្ថយ ការ ប្រឈម នឹង ជំងឺ មហារីក ក្រពេញ​ប្រូ ស្តា​ត ” ។​

ការកាត់បន្ថយ ការប្រឈមមុខ ងារ Lycopene ប្រហែល ជា វា ទៅ ទុបស្កាត់ ការលូតលាស់ និង បំបែក ខ្លួន របស់ កោសិការ មហារីក ។ ការស្រាវជ្រាវ ក្នុង មន្ទីរពិសោធន៍ ថ្មី ដែល ធ្វើឡើង ដោយ សាកលវិទ្យាល័យ Illinosis នៅឯ Urbana-Champaign បានអោយដឹងថា សារធាតុ Lycopene ក៏ ប្រហែលជា ជួយ ធ្វើអោយ អ័រម៉ូន បុរស ដែល ធ្វើអោយ កើត ជា មហារីក ក្រពេញ​ប្រូ ស្តា ត នោះ មាន តុល្យ​ភា ពបាន ។ ប៉ុន្តែ ការសិក្សា ថ្មីៗ នេះ មិន បាន ឯកភាព ចំពោះ របៀប ការពារ របស់ សារធាតុ Lycopene នេះ នោះ ទេ ។ ចំនុច សម្គាល់ មួយ របស់ ការសិក្សា នៅ វិទ្យាស្ថាន មហារីក ជាតិ ដែល បាន តាមដាន សុខភាព និង របប អាហារ របស់ បុរស ចំនួន ២៩៣៦១ រយៈពេល ៤ ឆ្នាំ បាន រកឃើញថា ការកាត់បន្ថយ ការ ប្រឈម នឹង ជំងឺមហារីក ក្រពេញ​ប្រូ ស្តា​ត ចំពោះ អ្នក ញ៉ាំ ភី​ហ្សា ម្តង មានតែ ១៧ ភាគរយ ទេ នេះ បើ យើង ប្រៀបធៀប ជាមួយ អ្នក ញ៉ាំ ភី​ហ្សា តិ ជាង ពីរ ដង ក្នុង មួយ ខែ ។ ចូរ ចាំ ថា ក្នុងចំណោម បុរស ដែល មាន ប្រវត្តិ គ្រួសារ កើត ជំងឺមហារីក ប្រូ ស្តា ត ការប្រឈមមុខ របស់ គេ នឹង កាត់បន្ថយ បើសិន ជា ពួកគេ ញ៉ាំ ផលិតផល ធ្វើ ពី ប៉េងប៉ោះ កាន់តែច្រើន ដូចជា ទឹកជ្រលក់ ប៉េងប៉ោះ ឬ ម្ហូបអាហារ ដែល មាន ប៉េងប៉ោះ នៅក្នុង នោះ ។

​បើ យោង ទៅតាម រយៈពេល ពីរ​ឆ្នាំ នៃ​ការវិភាគ របស់​រដ្ឋាភិបាល បានអោយដឹងថា វា មាន តែ អំណះអំណាង ដែល មិន ជាក់លាក់ ប៉ុណ្ណោះ ដែលថា ការ ញ៉ាំ ប៉ោង​ប៉ោះ មួយ ផ្លែ ឬ ទឹក ជ្រ​លួ​ក ប៉េងប៉ោះ ក្នុង មួយ សប្តាហ៍ អាច កាត់បន្ថយ ការ ប្រឈម នឹង ក្រពេញ​ប្រូ ស្តា​ត ។ រដ្ឋបាល ចំណីអាហារ និង ថ្នាំពេទ្យ ក៏ បាន សន្និដ្ឋាន ឃើញថា វា ទំនងជា មិន ដូចគ្នា សោះ ថា ប៉េង ប៉ោះ និង ទឹក ជ្រ លួ​ក ប៉េងប៉ោះ អាច ជួយ បង្ការ​ម ហា រីក ក្រ​ពេះ , ក្រពេញ អូ វ៉ែ ឬ លំពែង នោះទេ ។​

​គ្មាន ជីវជាតិ របស់ អាហារ តែ មួយ ណា មាន ថាមពល ខ្លាំង ខ្លាំង ដែល អាច បញ្ឈប់ ការ គម្រាម គំហែង ដល់ សុខភាព យ៉ាង ធំ មួយ បាន ឡើយ ។ ប៉ុន្តែ ក៏ មិន ត្រូវ លះបង់ ចោល នូវ សាឡាត និង នំ បុ័ង ឆី ស បឺ ហ្គ័ រដែរ ។ ការស្រាវជ្រាវ ថ្មី មួយ បាន អោយដឹងថា អត្ថប្រយោជន៍ ដល់ សុខភាព ច្រើន កើតឡើង នៅ ពេល អ្នក ញ៉ាំ ផ្លែឈើ , និង បន្លែង ដែល សម្បូរ ពណ៌ ជាច្រើន ប្រភេទ ។ ការសិក្សា ក្នុង មន្ទីរពិសោធន៍ ថ្មី មួយ ពី ប្រទេស Netherlands បាន អោដ យឹ​ង ថា សារធាតុ Lycopen រួម គ្នា នឹង វីតាមីន E ដែល បានមកពី ទឹកជ្រលក់ ប៉េងប៉ោះ និង ស្រូវ សាលី អាច ជួយ ទប់ស្កាត់ ការលូតលាស់ របស់ កោសិកា មហារីក ប្រូ ស្តា ត បាន ។​

​ការស្រាវជ្រាវ ក៏ បាន អោយដឹងទៀតថា ការទទួល បាន សារធាតុ Lycopene ពី របប អាហារ កាន់តែ ច្រើន ប្រហែលជា ជួយ អោយ មនុស្ស ចាស់ មាន សកម្មភាព រៀងកាយ បាន យូរ​ជាង មុន ។ ការសិក្សា ទៅលើ ដូនជី ចំនួន ៨៨ នាក់ ដែល មាន អាយុ ចាប់ពី ៧៧ ទៅ ៩៨ ឆ្នាំ បាន អោយដឹងថា អ្នក ដែល ទទួលបាន សារធាតុ Lycopene ច្រើន បំផុត ទំនងជា មិន សូវ ត្រូវការ គេ ជួយ ខាង ការងារ ប្រចាំថ្ងៃ របស់ ពួកគេ ទេ ដូចជា ការ ស្លៀកពាក់ និង ការដើរ ជាដើម ។​

​របប គំហើញ ថ្មីៗ
​គ្រូពេទ្យ ប្រហែលជា ណែនាំ អោយ ទទួលទាន ផ្លែ ប៉េងប៉ោះ អោយបាន ច្រើន ដើម្បី ជា វិធី បង្ការ ជំងឺមហារីក សួត ។ ប៉េងប៉ោះ ផ្ទុក ទៅ ដោយ សារធាតុ ដ៏ ពូកែៗ ចំនួន ពីរ ប្រភេទ នោះ គឺ Coumaric Acid និង Chlorogenic Acid ដែល វា ប្រហែលជា ជួយ ទប់ស្កាត់ ឥទ្ធិពល របស់ សារធាតុ Nitrosamine ដែល បណ្តាល អោយ កើតជា ជំងឺមហារីក បាន ។ វេជ្ជបណ្ឌិត ជោ សេប ហូ ឆ ឈី​ស (Dr. Joseph Hotchkis, PhD) សាស្ត្រាចារ្យ ខាង គីមី អាហារ និង ធាតុ ពុល នៅឯ សាកលវិទ្យាល័យ Cornel ក្នុង តំបន់ Ithaca ទីក្រុង ញ៉ូ​យ ក់ និយាយ ថា “ វា គឺជា សារ ភ្នាក់ងារ បង្ក ជំងឺមហារីក ដ៏ ខ្លាំងក្លា បំផុត នៅក្នុង បារី ” ។​

​រហូត ដល់ សព្វថ្ងៃនេះ អ្នកវិទ្យាសាស្ត្រ ជឿជាក់ថា វា គឺជា វីតាមីន C នៅក្នុង ផ្លែឈើ និង បន្លែ ដែល ជួយ បន្សាប សារធាតុ បង្ក គ្រោះថ្នាក់ ទាំងនេះ ។ ប៉ុន្តែ ការសិក្សា មួយ ដែល ធ្វើឡើង ដោយ វេជ្ជបណ្ឌិត ហូ ឆ ឈី​ស និ សហការី របស់ គាត់ បាន អោយដឹងថា ប៉េងប៉ោះ ទៅ ទប់ស្កាត់ ការបង្កើត សារធាតុ Nitrosamines ទោះបីជា ក្រោយពី វីតាមីន C ត្រូវបាន ដកចេញ ពី ផ្លែឈើ ហើយ ក៏ ដោយ ។​

​សារធាតុ Coumaric និង Chlorogenic Acid ដែល មាន មុខងា រការ ពារ មាន នៅក្នុង ផ្លែ ប៉េងប៉ោះ ក៏ ត្រូវបាន រក ឃើញ ក្នុង ផ្លែឈើ និង បន្លែ ផ្សេងៗ ទៀត ដែរ ដូចជា ការ៉ុត , ម្រេច បៃតង , ម្នា ស់ , និង ស្ត្រូ បឺ​រី ។ វេជ្ជបណ្ឌិត ហូ ឆ ឈី​ស បាន សន្និដ្ឋាន ឃើញថា សារធាតុ ទាំងនេះ ប្រហែលជា ក្លាយ ជា ហេតុផល មួយ ដែល មនុស្ស ញ៉ាំ ផ្លែឈើ និង បន្លែ ច្រើន មាន ការប្រឈមមុខ តិច នឹង ការ កើត ជំងឺមហារីក​៕/PC​