ដោយៈ health.com.kh
នៅពេលអ្នកស្តាប់លឺថា មានមនុស្សធាត់ហួស ដោយមានដុះក្បាលពោះ ដោយការ ផឹកស្រានោះ ហើយ គឺជា អ្វីដែលអ្នកត្រូវគិតក្នុងចិត្ត ។ មែន ហើយបុរសពិតជា មាន បញ្ហាមួយទាក់ទងនឹងការធាត់ដុះក្បាលពោះ ហើយក៏ មានហេតុផលយ៉ាងច្រើន នៅ ខាងក្រោយរឿងនេះដែរ ។ ការឡើង ទម្ងន់លើមនុស្ស ប្រុសអាចបណ្តាលមកពី ការ កង្វះលំហាត់ប្រាណ, ស្ត្រេស , បញ្ហាអ័រម៉ូន និង របបអាហារមិនត្រឹមត្រូវ ។
ស្ថិតក្នុងជីវិត ដែលមានសន្តិភាពលឿនបុរស គឺជាមនុស្សដំបូងគេ ដែលងាយនឹង ទទួលរងស្ត្រេស និងសម្ពាធដែលជាហេតុនាំអោយពួកគេគ្មានពេលវេលា ដើម្បី ធ្វើការអ្វីផ្សេងឡើយ ។
ការធាត់ដុះក្បាលពោះជ្រុល គឺជាទម្ងន់ នៃការធាត់ជ្រុល ដ៏ គ្រោះថ្នាក់ បំផុត ព្រមទាំង អាច ក្លាយ ជា ឃាតករ ដ៏ ស្ងប់ស្ងាត់ ផងដែរ ។ ជំងឺ បេះដូង , ជំងឺ ទឹកនោម ផ្អែម , ជំងឺ ថ្លើម ឬ ជំងឺ តម្រងនោម អាចជា ឃាតករ ដ៏ ចំបង ជាងគេ ជាពិសេស បើសិន បុរស ម្នាក់ ជក់បារី និង ផឹកស្រា ។
បុរស តែងតែ ចំណាយ ពេល ជក់បារី និង ផឹកស្រា ដើម្បី ជា វិធី បំបាត់ ស្ត្រេ ស និង ដោះស្រាយ ទៅលើ សម្ពាធ ក្នុង ជីវិត ប្រចាំថ្ងៃ ។ បុរស ភាគច្រើន មិន យកចិត្តទុកដាក់ ទៅលើ សុខភាព របស់ ពួកគេ ទេ លុះត្រាតែ មាន សញ្ញា នៃ បញ្ហា សុខភាព កើតមាន ។ បុរស ក៏ ជា មនុស្ស ចុងក្រោយ គេ ដែល ស្វែងរក សេវា ព្យាបាល ហើយ វា មាន លក្ខណៈខុស ពី មនុស្ស ស្រី ដែល មាន ការត្រៀមខ្លួន ទុកជា មុន ច្រើន ។ បុរស អាចរ ក្ដា បញ្ហា ទម្ងន់ របស់ គេ តាមរយៈ ការ ហាត់ប្រាណ ជា ទៀងទាត់ , របប អាហារ ត្រឹមត្រូវ និង មាន របៀប រស់នៅ ប្រកប ដោយ សុខភាព ល្អ ។
មូលហេតុ ដែល ការ សម្រក ទម្ងន់ មាន សារៈសំខាន់ សម្រាប់ មនុស្ស ប្រុស
ការ សម្រក ទម្ងន់ គឺជា រឿង សំខាន់ សម្រាប់ បុរស ដើម្បី អាច ទទួលបាន ជីវិត ប្រកប ដោយ សុខភាព ល្អ និង គ្មាន ជំងឺ ។ ការ ដែល ធាត់ លើស ទម្ងន់ មិន ត្រឹមតែ ជា រឿង មិន ល្អ ទេ តែ វា ក៏ ជា វិធី ដ៏ ល្អ ក្នុង ការបើកផ្លូវ អោយ មាន ជំងឺ ធ្ងន់ធ្ងរៗ ជាច្រើន ចូល ជប់លៀង ដែរ ។ បញ្ហា ខាង ក្រោម រំខាន ដល់ ជីវិត រស់នៅ ឬ ធ្វើអោយ អាយុ ខ្លី
ជំងឺលើសសម្ពាធឈាម ឬ សម្ពាធ ឈាម ឡើង ខ្ពស់ និងបញ្ហាកូឡេស្តេ រ៉ុល ៖ បុរស ធាត់ លើស ទម្ងន់ ច្រើនតែ បណ្តាលមកពី ការឡើង សម្ពាធ ឈាម ខ្ពស់ និង បញ្ហា កូឡេស្តេ រ៉ុល ។ បញ្ហា ទាំងនេះ បើសិនជា មិន គ្រប់គ្រង និង ព្យាបាល ពេល វា កើត មាន ទេ អាច នឹង ធ្វើអោយ មាន ជំងឺ បេះដូង ធ្ងន់ធ្ងរ បាន ។
ជំងឺបេះដូង ៖ បេះដូងដើរញាប់ និងជំងឺគាំងបេះដូងច្រើនតែកើតមាន ជា ញឹកញាប់ លើ បុរស ធាត់ លើស ទម្ងន់ ដែលជា មូលហេតុ លេខ មួយ ធ្វើអោយ ស្លាប់ ។ របៀប រស់នៅ ដែល ពុំ មាន សុខភាព ជាមួយ នឹង ស្ត្រេ ស ធ្វើ អោយ បុរស ងាយ នឹង កើត ជា ជំងឺ គាំងបេះដូង ណាស់ ។
ជំងឺមហារីក ជាពិសេស មហារីក ពោះវៀន ធំ
ជំងឺ ទឹកនោម ផ្អែម ប្រភេទ ទី ២
បញ្ហា ថ្លើម ដូចជា ថ្លើម រីក ឬ ថ្លើម ចេញ ខ្លាញ់
ជំងឺ ក្រហាយ ដើមទ្រូង ឬ ច្រាល ទឹក អាស៊ីត ពី ក្រពះ
រលាក សន្លាក់ ៖ បុរស ធាត់ លើស ទម្ងន់ មាន បញ្ហា សន្លាក់ និង សាច់ដុំ ជាពិសេស ជង្គង់ ព្រោះ វា ត្រូវ ទ្រ ទម្ងន់ ដ៏ ធ្ងន់ របស់ មនុស្ស ។ បញ្ហា សន្លាក់ អាច ធ្វើអោយ មាន ជា ជំងឺ រលាក ឆ្អឹងខ្ចី ក្នុង សន្លាក់ ដែរ ។
អា ការៈដេកបាត់ ដង្ហើមដែ ល ធ្វើអោយ ស្រ មុក និង គ្រោះថ្នាក់ បាន ព្រោះ វា អាច កាត់បន្ថយ ការផ្គត់ផ្គង់ អុកស៊ីសែន ក្នុង ពេល ដេក ។ ជំងឺ លើថង់ទឹកប្រមាត់ ឬ គ្រួស ក្នុង ថង់ទឹកប្រមាត់
បញ្ហា ទាក់ទង នឹង សិច ៖ បុរស ដែល ធាត់ លើស ទម្ងន់ ឬ ធាត់ ជ្រុល ជាទូទៅ មិន សប្បាយចិត្ត នឹង ជីវិត ផ្លូវភេទ ទេ ដោយសារតែ មាន បញ្ហា ជាច្រើន ទាក់ទង នឹង ការឡើង រឹង របស់ លិង្គ ។ ខ្លាញ់ ក្នុង ខ្លួន បុរស ច្រើនពេក អាច កាត់បន្ថយ លំហូរ ឈាម ទៅ លិង្គ បាន ដែល ជាហេតុ នាំ អោយ ពិបាក ក្នុង ការបង្កើត ឬ រក្សា លិង្គ អោយ រឹង បាន ណាស់ ។ បញ្ហាក្នុងការផ្ចង់អារម្មណ៍ និង រៀនសូត្រ ។ បញ្ហា ផ្លូវចិត្ត ដូចជា ផ្តល់ គំ និង អវិជ្ជមាន ដល់ រូបរាង កាយ ខ្លួន ឯង ឬ ដឹង អំពី ខ្លួនឯង ពេក ។
បើសិន ជា អ្នក ធាត់ លើស ទម្ងន់ នោះ ឱកាស នៃ ការធ្វើ អោយ មាន បញ្ហា ដល់ សុខភាព នឹង កើតឡើង ។ ប៉ុន្តែ ទោះបីជា ការ សម្រក ទម្ងន់ ពីរ បី គីឡូក្រាម ក៏ដោយ ក៏ វា នឹង មាន អត្ថប្រយោជន៍ យ៉ាង ល្អ សម្រាប់ អ្នក ដែរ ហើយ បើសិនជា អ្នក មាន គម្រោង សម្រក ទម្ងន់ ចូរ ទទួលយក អត្ថប្រយោជន៍ ទាំងនេះ ទុក ក្នុង ចិត្ត ដើម្បី ជា ការលើកទឹកចិត្ត ដល់ ខ្លួនឯង ទៅ ។ ចូរ ចាប់ផ្តើម ដោយ បន្តិច ម្តងៗ និង ចំនួន តូច សិន ប៉ុន្តែ អ្នកនឹង ទទួលបាន អត្ថប្រយោជន៍ ដ៏ អស្ចារ្យ ជាមិនខាន ៕/PC