​ដោយៈ health.com.kh
​ជំងឺមហារីក មាត់ស្បូន​មាន​២​ប្រភេទ ដែល​វិ​វត្ត​មកពី​ប្រភេទ​ជាលិកា (tissue) ខុសៗ គ្នា ។ ជំងឺមហារីក មាត់ស្បូន ដែល​ញឹកញាប់​កើត​ជាងគេ ( ប្រហែល ៨០ ទៅ ៩០ ភាគរយ ) គឺ squamous cell carcinomas ។ ក្រៅពី នេះ (១០ ទៅ ២០ ភាគរយ ) គឺ adenocarcinomas ។

Squamous cell carcinoma វិ វត្ត នៅ ក្នុង ស្រទាប់ មាត់ ឮ ស្បូន ( lining of the cervix), នៅ ពេល ដែល adenocarcinoma វិ វត្ត នៅ ក្នុង កោសិកា របស់ ក្រពេញ ដែល ផលិត ជាតិ រំអិល​នៃ​ស្បូន ។ មានការ ជជែក វែកញែក គ្នា ជា ច្រើន អំពី ប្រភេទ នៃ ជំងឺមហារីក នេះ ដោយសារ តែ អ្នកខ្លះ​បាន​យល់ឃើញថា អ្នកជំងឺ adenocarcinomas មានជោគ វាសនា អាក្រក់ ជាង អ្នកជំងឺ ដែល មាន squamous cell carcinoma ។ ប្រភេទ ជំងឺមហារីក adenocarcinoma មាន ភាព កាច សាហាវ និង អនាគត ដ៏ អាក្រក់ ។ កត្តា ចំបង នៃ អនាគត នោះ គឺជា ដំ ណា់ កាល នៃ ជំងឺមហារីក (stage of the cancer), ដែល អាច នឹង កំណត់ ជំរើស នៃ ការ ព្យាបាល (treatment options) និង លទ្ធ ល របស់ វា (outcomes) ។

​គួរ​ការពារ ជំងឺមហារីក មាត់ស្បូន របៀប ម៉េច​?

​ជា ធម្មតា , ជំងឺមហារីក មាត់ស្បូន អាច ត្រូវ ការពារ បាន តាម រយៈ ការ ធ្វើតេស្ត Pap អោយបាន ជាប់លាប់ ( យ៉ាង ហោច ណាស់ ២ ឆ្នាំ ម្តង ) ។ Pap ជា ពាក្យកាត់ របស់ Papanicolaou ដែល ជា ឈ្មោះ របស់ វេជ្ជបណ្ឌិត មួយ រូប ដែល បាន រក ឃើញ ការ ធ្វើតេស្ត នេះ ។ តេស្ត Pap អាច ជួយ ឲ្យ វេជ្ជបណ្ឌិត បានដឹង អំពី ការ ចំលង មេរោគ HPV និង ជំងឺ ត្រៀម មហារីក (precancers) ។ ការ ព្យាបាល បញ្ហា ទាំងនេះ អាច បញ្ឈប់ ជំងឺមហារីក មាត់ស្បូន បាន , មុន ពេល ដែល វា វិ វត្ត ឬ រីក រាលដាល ថែម ទៀត ។ ការ ធ្វើតេស្ត HPV អាច នឹង ធ្វើ ព្រម គ្នា ជាមួយនឹង តេស្ត Pap ។ ទោះបីជា យ៉ាងណា ក៏ ដោយ , គេ មិន បាន ផ្តល់ ជា យោបល់ អោយ មានការ ធ្វើតេស្ត Pap នេះ ជា ប្រចាំ ទៅ លើ ស្ត្រី ដែល មាន វ័យ ក្រោម អាយុ ៣០ ឆ្នាំ នោះ ទេ ។ ប្រសិនបើ ការ ធ្វើតេស្ត Pap មិន ទាន់ បាន ផ្តល់ នូវ ចំលើយ ដែល គេ ចង់បាន , នោះ គេ នឹង ទាមទារ ការ ធ្វើតេស្ត HPV មួយទៀត ដើម្បី ជួយ កំណត់ និង បញ្ជាក់ អោយ បាន ច្បាស់លាស់ ថា តើ មាន មេរោគ HPV ដែល អាច បង្ក ជា ជំងឺមហារីក មាត់ស្បូន បាន ដែរ ឬ ក៏ អត់ ? ជាមួយ គ្នា នេះ ផង ដែរ , ថ្នាំ វ៉ាក់សាំង HPV ដែល ចេញ លក់ ថ្មីៗ នេះ ក៏ អាច ជួយ ការពារ ជំងឺមហារីក មាត់ស្បូន បាន ផង ដែរ ។

​ដើម្បី ការពារ ជំងឺមហារីក មាត់ស្បូន , ស្ត្រីភេទ គួរតែ ចៀសវាង នូវ កត្តា ប្រឈម មុខ មួយ ចំនួន ដូច ជា ៖

​កុំ​ឆាប់​ប្រឡូក​ក្នុង​ល្បែង​ស្នេហា
​ពន្យា​ពេល ការរួម​ភេទ​រហូត ដល់​អាយុ​ចាស់​ល្មម
​កុំ​មាន​ដៃគូ​ស្នេហា​ច្រើន ពេក
​ចៀសវាង ធ្វើការ​រួមភេទ ជាមួយ​មនុស្ស​ប្រុស ដែលមាន​ដៃគូ​ស្នេហា​ច្រើន
​ចៀសវាង ធ្វើការ រួម ភេទ ជាមួយ អ្នក ដែល មាន មេរោគ HPV, genital warts, ឬ ក៏ ជំងឺ កាមរោគ​ផ្សេងៗ​ទៀត ។ រួមភេទ​ប្រកបដោយ​សុវត្ថិភាព ។ ស្រោមអនាម័យ មិន ត្រឹមតែ អាច ជួយ ការពារ មេរោគ HPV នោះ ទេ , ប៉ុន្តែ ថែម ទាំង អាច ជួយ អ្នក អោយ គេច រួច ផុត ពី មេរោគ HIV និង ជំងឺឆ្លង តាម រយៈ ការ រួម ភេទ ផ្សេងៗ ទៀត ជា ច្រើន ។ បញ្ឈប់ ការ ជក់បារី ។ វ៉ាក់សាំង ការពារ មេរោគ HPV

​វ៉ាក់សាំង ការពារ មេរោគ HPV (HPV vaccines) មាន ប្រសិទ្ធិ ភាព ក្នុង ការ ការពារ ជំងឺមហារីក មាត់ស្បូន ។ វ៉ាក់សាំង មួយ ប្រភេទ , ឈ្មោះ ហៅ ថា ហ្កា ដា ស៊ី ល (Gardasil) អាច ជួយ ការពារ ស្ត្រី ពី ការ ឆ្លង មេរោគ ដែល បណ្តាល មក ពី ជំងឺមហារីក មាត់ស្បូន តាម រយៈ ការ ប្លុក ( រារាំង ) ចំពោះ ការ ចំលង មេរោគ ទាំងឡាយ ។ រដ្ឋបាល ចំណីអាហារ និង ឳ ស ថ (FDA) បាន អនុញ្ញាត អោយ ប្រើប្រាស់ ថ្នាំ នេះ ក្នុង ឆ្នាំ ២០០៦ ។ ចំណែកឯ វ៉ាក់សាំង ថ្មី មួយទៀត ហៅ ថា សឺ វ៉ា រី ច (Cervarix) កំពុង ស្ថិត ក្រោម ការ វាយ​តំលៃ របស់ FDA ផង ដែរ ។

​ក្មេង ស្រី និង ស្ត្រី ទាំងឡាយ ដែល មាន អាយុ ចាប់ពី ១១ ដល់ ២៦ ឆ្នាំ គួរតែ ចាក់ វ៉ាក់សាំង ការពារ ជំងឺមហារីក មាត់ស្បូន ។ ការ ផ្តល់ ថ្នាំ វ៉ាក់សាំង ចំពោះ ស្ត្រីភេទ ក្នុង ចន្លោះ អាយុ ចាប់ពី ១១ ដល់ ១២ ឆ្នាំ អាច ជួយ ពង្រឹង និង ធ្វើ អោយ ប្រព័ន្ធ ភាពស៊ាំ (immune systems) មាន សកម្មភាព កាន់តែ ខ្លាំង ឡើង មុន ពេល ដែល ពួក គេ ធ្វើការ រួម ភេទ ជា លើក ដំបូង ( មាន ន័យ ថា មុន ពេល ដែល ពួក គេ អាច ឆ្លង មេរោគ HPV) ។​

​អង្គការ ពារ ដែល មាន កំរិត ខ្ពស់ ក៏ អាច ជា តំរូវការ មួយ ដើម្បី ជួយ ផលិត នូវ ការ ឆ្លើយ តប (response) ទៅ នឹង ថ្នាំ វ៉ាក់សាំង ដែល ជួយ ការពារ ស្ត្រី ប្រឆាំង នឹង មេរោគ ។ វា មាន ប្រសិទ្ធិ ភាព បំផុត ចំពោះ ក្មេង ស្រី ដែល មិន ទាន់ ឆ្លងកាត់ ការ រួម ភេទ ។ វ៉ាក់សាំង នេះ ត្រូវ ចាក់ លើ ស្ត្រី ចំនួន ៣ ដង ក្នុងអំឡុងពេល ៦ ខែ ។ អ្នក អាច ទទួល ការ ចាក់ ថ្នាំ វ៉ាក់សាំង លើក ទី ១, និង លើក ទី ២ បន្ទាប់ ពី ការ ចាក់ លើក ទី ១ ចំនួន ២ ខែ ។ ៦ ខែ បន្ទាប់ ពី ការ ចាក់ លើក ទី ១, នោះ អ្នក នឹង អាច ទទួល បានការ ចាក់ វ៉ាក់សាំង ជា លើក ទី ៣ ហើយ ។

​ផល ប៉ះពាល់ ដែល អាច កើតឡើង បន្ទាប់ ពី ការ ទទួល ចាក់ វ៉ាក់សាំង នេះ មាន ដូច ជា ការ ឈឺ នៅ កន្លែង មុខ ម្ជុលចាក់ ថ្នាំ ( កំភួនដៃ ខាងលើ ), គ្រុនក្តៅ បន្តិច ប ន្ទួ ច ឬ ក៏ រោគ សញ្ញា ផ្សេងៗ ទៀត ។

​ការធ្វើ​តេស្ត Pap

​ការ ធ្វើតេស្ត Pap ( ឬ ហៅ ថា Pap smear), គឺជា ដំណើរការ មួយ ដើម្បី កំណត់ និង ស្វែងរក កោសិកា មិនធម្មតា (abnormal cells) នៅ ខាងក្នុង ឬ ជុំវិញ មាត់ស្បូន (cervix) ។ វេជ្ជបណ្ឌិត នឹង ប្រើប្រាស់ ឈើ (stick) ឬ ច្រាស (brush) ដើម្បី ឆ្កឹះ យក យក កោសិកា ខ្លះៗ ពី មាត់ស្បូន នៅ ពេល ដែល គាត់ ធ្វើការ ញែក បើក ប្រដាប់ ភេទ នារី (vagina) ដោយ ឧបករណ៍ ម្យ៉ាង ហៅ ថា ចំពុះទា (speculum) ។ បន្ទាប់ មក , គេ នឹង យក កោសិកា ដែល ប្រមូល បាន នោះ ទៅ មន្ទីរ វិភាគ វេជ្ជសាស្ត្រ (laboratory) ដើម្បី ពិនិត្យ រក មើល សញ្ញា នៃ ភាព មិនធម្មតា ណាមួយ ។ គេ អាច ទទួល បាន លទ្ធផល នេះ ក្នុង រយៈពេល ពីរ – បី ស ប្តា ហ៍ ដែល អាច បញ្ជាក់ បាន ថា វា ជា កោសិកា ធម្មតា ឬ មិនធម្មតា ។

​បើសិន បើ វា មិនធម្មតា ជា ការ បញ្ជាក់ ថា មានការ រលាក (inflammation) នៅ លើ មាត់ស្បូន , trichomonas, yeast infection ឬ ក៏ បណ្តាល មក ពី មូលហេតុ ផ្សេងៗ ទៀត ។ ចំពោះ ស្ត្រី ដែល អស់ រដូវ (postmenopausal women), ការ ធ្វើតេស្ត Pap នេះ អាច រក ឃើញ abnormal glandular cells ដែល បញ្ជាក់ ជា ជំងឺមហារីក endometrial cancer ។

​ស្ត្រី ដែល គួរតែ ពិនិត្យ និង ធ្វើតេស្ត Pap នេះ ចាប់ផ្តើម ពី ៣ ឆ្នាំ បន្ទាប់ ពី ការ រួម ភេទ និង មាន អាយុ មិន លើស ពី ២១ ឆ្នាំ ។
– នៅ អាយុ ៣០ ឆ្នាំ , ស្ត្រី ដែល បាន ធ្វើការ ពិនិត្យ សុខភាព ខ្លួន បី ដង ឬ ច្រើន ជាង នេះ ជា ប្រចាំ ហើយ ទទួល បាន លទ្ធផល ធម្មតា នោះ , ហាក់ដូចជា តំរូវ អោយ មាន Pap smear តិចតួច ។ នេះ គឺ អាស្រ័យ ទៅ លើ កត្តា ប្រឈម មុខ រួម ជាមួយនឹង ពិភាក្សា ជាមួយ វេជ្ជបណ្ឌិត ឯកទេស ។

​ស្ត្រី ដែល បាន ទទួល ការ ព្យាបាល កោសិកា cervical dysplasia ( ដំបៅ រលួយ មុន មហារីក ) ឬ ជំងឺមហារីក អាច នឹង ត្រូវធ្វើ តេស្ត Pap smear ញឹកញាប់ ។ ​ប្រសិនបើ អ្នក បាន ទទួល ការ វះកាត់ hysterectomy, សូម សាកសួរ វេជ្ជបណ្ឌិត របស់ អ្នក អំពី ការ ពិនិត្យ និង ធ្វើតេស្ត នានា ។ បើ អ្នកមាន សុខភាព ល្អ , ប៉ុន្តែ ទទួល ការ វះកាត់ ស្បូន hysterectomy ដើម្បី ព្យាបាល បញ្ហា ផ្សេងៗ ដែល មិនមែន ជា ជំងឺ មុន មហារីក ឬ ជំងឺ មហារីក , ហើយ លទ្ធផល នៃ ការ ធ្វើតេស្ត Pap ធម្មតា នោះ , នោះ អ្នក នឹង អ្នក នឹង មិន គួរ ធ្វើតេស្ត ញឹកញាប់ ពេក នោះ ទេ ។ ប៉ុន្តែ , ប្រសិនបើ មាត់ស្បូន របស់ អ្នក ត្រូវ បាន កាត់ ចោល ពេល ធ្វើ hysterectomy, ការ ពិនិត្យ ទៅ លើ ត្រគាក (pelvic exams) អោយ បាន ជាប់លាប់ ជា ការ ប្រសើរ សំរាប់ រូប អ្នក ដើម្បី រក មើល កោសិកា មុន មហារីក (precancerous cells) នៅ ក្នុង តំបន់ ប្រដាប់ ភេទ នារី ជា ពិសេស ស្ត្រី ដែល ធ្លាប់ កើត មេរោគ HPV ៕/PC​