ដោយៈ health.com.kh
តើអ្នកធ្លាប់ មានអាការៈឈឺជង្គង់ ឬ ឈឺចង្កេះ ឬទេ ? តើម្តាយអ្នកនិងយាយតា អ្នក ធ្លាប់ មាន អាការៈ នេះ ឬ ទេ ? បើ មាន អ្នក អាច ប្រាប់ វិធី ទាំងនេះ ទៅ ពួកគាត់ បាន នោះ វា នឹង ជួយ មិន ឲ្យ ពួក គាត់ ឈឺ ខ្លាំង ទៀត ទេ វា នឹង ជួយ អ្នកឲ្យមាន អារម្មណ៍រាង ធូរស្រាល ។ តើ មាន វិធី ឬ រូបមន្ត បែប ណា ទៅ ?
គ្រឿងផ្សំ ៖ អំបិល គ្រួស ខ្ញី ចិត ជា បន្ទះៗ ស្លឹក ខ្ទឹម និង គល់ ខ្ទឹម ថង់ ក្រណាត់ មួយ ។
របៀប ធ្វើ ៖
អ្នក អាច យក អំបិល ទៅ ឆារ ចំនួន ១០ នាទី ទើប ចាក់ វា ចូលទៅ ក្នុង ខ្ញី និង ស្លឹក ខ្ទឹម បន្ទាប់មក យក ខ្ញី និង ស្លឹក ខ្ទឹម ចេញ ទើប ចាក់ អំបិល ចូលទៅ ក្នុង ថង់ នោះ រួច យកមក ស្អំ ជាការ ស្រេច បើ វា ឈប់ ក្តៅ អ្នក ត្រូវ តែ យក វា ទៅ កម្តៅ វិញ ដោយ ដាក់ ស្លឹក ខ្ទឹម និង ខ្ញី ចូល រួច ទើប រើស វា ចេញ ហើយ យកមក ស្អំ ទៀត ។
បញ្ជាក់ ៖ បើ វា ក្តៅ ខ្លាំង អ្នក អាច យក ក្រណាត់ កល់ ពី ក្រោម ថង់ ក្រណាត់ នោះ ដើម្បី កុំឲ្យ រលាក ហើយ នៅពេល ដែល អ្នក ស្អំ អ្នក ត្រូវ តែ ស្អំ ពីក្រោម ឡើង លើ មានន័យ ថា អ្នក ត្រូវតែ ស្អំ ចាប់ពី កំភួនជើង ឡើង មក វិញ ទើប អាច ធ្វើឲ្យ ឈាម និង សរសៃ អ្នកដើរ ស្រួល នោះ វា នឹង មិន ឈឺ ទៀតឡើយ ៕/PC