ដោយ:មុនីរ័ត្ន/ភ្នំពេញៈ លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបាន ប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន បង្ហាញ ថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រជាង ៥លានសំឡេង និងទទួលបានអាសនៈជាង ៩ពាន់ អាសនៈ និងមេឃុំជាង ១ ៦០០ឃុំ , ជំទប់ទី១ បានចំនួនជាង ១៦០០ និងជំទប់ទី២ បាន ជិត ៣០០។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ ដោយក្នុងចំណោមគណបក្សនយោបាយ ចំនួន ១៧ ដែលបានចូលរួមប្រកួតប្រជែង គឺមានគណបក្សនយោ បាយចំនួន ៩ ដែលទទួលបាន សំឡេងគាំទ្រ និងទទួលបានអាសនៈ ។

គ.ជ.ប បានប្រកាសថា គណបក្សនយោ បាយចំនួន ៩ អាសនៈ ដែលទទួល បាន អាសនៈមានដូចជាៈ
១. គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងសរុបចំនួន ៥,៣៧៨,៧៧៣ សំឡេង ស្មើនឹង ៧៤.៣២% និងទទួលបាន អាសនៈចំនួន ៩៣.៧៦ អាសនៈ ដោយក្នុងនោះជាប់ ជាមេឃុំចំនួន ១៦៤៨ឃុំ , ជំទប់ទី១ ចំនួន ១៦១៨ និងជំទប់ទី២ ចំនួន ២៦១ ។
២. គណបក្សភ្លើងទៀន ទទួលបាន សំឡេងសរុបចំនួន ១,៦១០,៥៥៦ សំឡេង ស្មើនឹង ២២.២៥% និងទទួលបាន អាសនៈចំនួន ២,១៩៨ អាសនៈ ដោយក្នុងនោះជាប់ជាមេឃុំចំនួន ៤ឃុំ , ជំទប់ទី១ ចំនួន ២៥ និងជំទប់ទី២ ចំនួន ១៣៦០។
៣. គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន សំឡេងសរុបចំនួន ៩១,៧៩៨ សំឡេង ស្មើនឹង ១.២៧% និងទទួលបានអាសនៈចំនួន ១៩ អាសនៈ , ជំទប់ទី១ ចំនួន ៤ និងជំទប់ទី២ ចំនួន ១២ ។
៤. គណបក្សខ្មែររួបរួមជាតិ ទទួលបាន សំឡេងសរុបចំនួន ៦៣,៨៦៨ សំឡេង ស្មើ ០.៨៨% និងទទួលបានអាសនៈចំនួន ១៣ អាសនៈ , ជំទប់ទី១ ចំនួន ១ និងជំទប់ទី២ ចំនួន ១០ ។
៥. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន សំឡេងសរុបចំនួន ៦,៨០៧ សំឡេង ស្មើ ០.០៩% និងទទួលបានអាសនៈចំនួន ៦ អាសនៈ , ជំទប់ទី១ ចំនួន ២ និងជំទប់ទី២ ចំនួន ២។
៦. គណបក្សខ្មែរ ស្រឡាញ់ជាតិ ទទួលបាន សំឡេងសរុបចំនួន ៣៣,២៥៩ សំឡេង ស្មើ ០.៤៦% និងទទួលបានអាសនៈចំនួន ៥ អាសនៈ , ជំទប់ទី១ ចំនួន ២ និងជំទប់ទី២ ចំនួន ២។
៧. គណបក្ស យុវជនកម្ពុជា ទទួលបាន សំឡេងសរុបចំនួន ១៣,៨៤១ សំឡេង ស្មើ ០.១៩% និងទទួលបានអាសនៈចំនួន ៣ អាសនៈ , ជំទប់ទី២ ចំនួន ៣។
៨. គណបក្សកម្ពុជានិយម ទទួលបាន សំឡេងសរុបចំនួន ៤,៨៥៦ សំឡេង ស្មើ ០.០៧% និងទទួលបានអាសនៈចំនួន ១ អាសនៈ , ជំទប់ទី២ ចំនួន ១។
៩. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន សំឡេងសរុបចំនួន ២,៤៦០ ស្មើ ០.០៣% និងទទួលបានអាសនៈចំនួន ១ អាសនៈ , ជំទប់ទី២ ចំនួន ១។
គួរបញ្ជាក់ថា ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បាន ប្រព្រឹត្ត ទៅកាលពីថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០២២ ដោយមានគណបក្សនយោបាយចំនួន ១៧ បាន ចូលរួម ប្រកួត ប្រជែង។

ទាក់ទងដំណើរការបោះឆ្នោតនេះ គណៈកម្មាធិការជាតិរៀបចំ ការ បោះឆ្នោតបានបញ្ជាក់ថា  ប្រជាពលរដ្ឋចេញទៅបោះឆ្នោត សរុបចំនួន ៧.៣៩៤.៤២៧ នាក់ ស្មើនឹង ៨០,៣២%  ។ សន្លឹកឆ្នោតបានការ សរុបចំនួន ៧.២៣៧.០៣៧ សន្លឹក  ។ សន្លឹកឆ្នោតមិនបានការ សរុបចំនួន ១៥៧.៣៩០ សន្លឹក។ គ.ជ.ប សម្រេចឱ្យអង្គភាពជំនាញផ្សព្វផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះជាសាធារណៈ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ និងផ្សាយតាមគេហទំព័រ និងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម របស់ គ.ជ.ប៕