ដោយ:អង្គារ៍ហេង/ភ្នំពេញ: យោងតាមរបាយការណ៍របស់ អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រលប់ថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យ ចំនួន ៣៥ នាក់ ( ស្រី១នាក់ ) ត្រូវ បានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន១៨ករណីទូទាំងប្រទេស នៅថ្ងៃទី២៥ ខែមិថុនានេះ។
ក្នុងចំណោមជនសង្ស័យទាំង ៣៥ នាក់ រួមមាន ៖ ជួញដូរ ១០ករណី ឃាត់១៩នាក់ (ស្រី ១ នាក់) ,ដឹកជញ្ជូន រក្សាទុក២ករណី ឃាត់៣នាក់, ប្រើប្រាស់៦ករណី ឃាត់ ១៣នាក់។ ចំណែកវត្ថុតាង ដែលចាប់យកសរុបរួមមាន៖ មេតំហ្វេតាមីន (Ice) ៩៦,០៦ក្រាម និង ១កញ្ចប់តូច។
លទ្ធផល ខាងលើ ១០ អង្គភាព បានចូលរួមបង្ក្រាបរួមមាន៖
នគរបាល៨ អង្គភាពៈ
១/មន្ទីរ : ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៦នាក់ ចាប់យក Ice ០,១៧ ក្រាម ។
២/បន្ទាយមានជ័យ : ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៦៥,៤៣ ក្រាម ។
៣/បាត់ដំបង : រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យក Ice ៨,៤៨ ក្រាម ។
៤/កំពង់ស្ពឺ : ជួញដូរ ២ករណី ឃាត់ ១នាក់ ចាប់យក Ice ៣,៣០ ក្រាម ។
៥/កណ្តាល : ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យក Ice ១,៩១ ក្រាម ។
៦/រាជធានីភ្នំពេញ : ប្រើប្រាស់ ២ រណី ឃាត់ ៣នាក់ ។
៧/ពោធិ៍សាត់ : អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ។
៨/ត្បូងឃ្មុំ : រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១ កញ្ចប់ តូច ។
កងរាជអាវុធហត្ថ ៣ អង្គភាព
១/រាជធានី ភ្នំពេញ : ជួញដូរ ២ករណី ឃាត់ ៩នាក់ ចាប់យក Ice ១,០៣ ក្រាម ។
២/កោះកុង : ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ១៥,១៨ ក្រាម ។
៣/ព្រះសីហនុ : ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៥៦ ក្រាម ៕