​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃ​សៅរ៍​បាន​ប្រាប់​សម​ភាគី​បេឡា​រូស​របស់​លោក​ថា រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​នឹង​ផ្គត់ផ្គង់​អោយ​បេឡា​រូស​នូវ​ប្រព័ន្ធ​បាញ់​កាំ​ជ្រួច​​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រ នេះ​បើ​តាម​ការប្រកាស​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​។​

​នៅ​ជំនួប​មួយ​ជាមួយ​លោកពូ​ទីន​នៅ​ទីក្រុង​សេន ផេ​ធឺ​ស្បឺ​ក មេដឹកនាំ​បេឡា​រូ​សលោក អា​ឡិច​សង់​ដឺ លូកាសេន​កូ បាន​សម្តែង​ការព្រួយបារម្ភ​អំពី​អំពី​គោលនយោបាយ​«​ឈ្លានពាន​និង​ប្រឈមមុខ រួមទាំង​​សម្អប់​»​របស់​ប្រទេស​ក្បែរ​ខាង​ប៉ូឡូញ​និង​លី​ទុយ​អា​នី​។​

​លោក​បាន​ស្នើសុំ​លោកពូ​ទីន​ជួយ​អោយ​បេឡា​រូស​អាច​«​ឆ្លើយតប​សមមាត្រ​»​ចំពោះ​អ្វី​ដែល​លោក​បាន​និយាយថា ការហោះហើរ​របស់​យន្ត​ហោះ​បំពាក់​សព្វាវុធ​នុយក្លេអ៊ែ​រ​របស់​ក្រុម​សម្ពន្ធមិត្ត​ណា​តូ​ដឹកនាំ​​ដោយ​អាម៉េរិក​នៅក្បែរ​ព្រំដែន​បេឡា​រូ​ស​។​

​លោកពូ​ទីន​បាន​និយាយថា​ពេលបច្ចុប្បន្ន លោក​មិន​មើលឃើញ​តំរូវការ​សំរាប់​ការឆ្លើយតប​អោយ​ស្មើ​គ្នា​មួយ​ទេ តែ​ថាយន្តហោះ Su-25 ផលិត​នៅ​រុស្ស៊ី​របស់​បេឡា​រូ​ស បើ​ចាំបាច់​អាច​យក​មក​បង្កើន​គុណ​​ភាពនៅក្នុង​រោងចក្រ​រុស្ស៊ី​។​

​ក្រសួង​ការបរទេស​បាន​ស្រង់​សម្តី​លោកពូ​ទីន​ដែល​បាន​និយាយថា​«​យើង​នឹង​បញ្ជូន​ប្រព័ន្ធ​កាំជ្រួច​កល​យុទ្ធ​Iskander-M ទៅកាន់​បេឡា​រូ​ស ដោយ​វា​អាច​ប្រើ​ទាំង​កាំជ្រួច​ផ្លោង​និង​កាំជ្រួច​បណ្តែត ហើយ​​កាំជ្រួច​ទាំងពីរ​ប្រើធ​ម្មតាក៏បាន បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ក៏បាន​»​។​

Iskander-M ជា​ប្រព័ន្ធ​កាំជ្រួច​បញ្ជា​នាំ​ទៅកាន់​គោលដៅ​និង​ច​ល័យ​តាម​រថយន្ត​ធុន​ធំ ។​វា​ត្រូវ​អង្គការ​ណា​តូ​ដាក់ឈ្មោះថា SS-26 Stone គឺ​ជំនួស​កាំ​ជ្រួចScud​របស់​សហភាពសូវៀត​។​កាំ​ជ្រួច​​បញ្ជា​នាំ​ផ្លូវ​ពីរ​ដើម​របស់​វា​អាច​ហោះ​បាន​ចម្ងាយ​៥០០​គីឡូម៉ែត្រ​៕

​មេដឹកនាំ​បេឡា​រូ​សលោក អា​ឡិច​សង់​ដឺ កូឡា​សេន​កូ ជួប​លោក​ពូ​ទីន​នៅ​ទីក្រុង​សេន ផេ​ធឺ​ស្បឺ​ក