ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ សមត្ថកិច្ច បាន​បញ្ជូន​មនុស្ស​ជិត ១០ នាក់ ទៅ​អនុវត្ត​ច្បាប់ នៅ​តុលាការ ពីបទ​លេងល្បែង​ស៊ីសង ខុសច្បាប់ ក្នុងស្រុក​ប​វេ​ល​។​

​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានបញ្ជាក់​ឲ្យ​ដឹងថាៈ ក្រោយ​ការសាកសួរ​បន្ថែម តាម​ទម្រង់​ច្បាប់ កម្លាំង​ការិយាល័យ​ជំនាញ បានសម្រេច​បញ្ជូន​ជនសង្ស័យ រួមទាំង​វត្ថុតាង ទៅកាន់​តុលាការ ហើយ​កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២២ ដើម្បី​វិនិច្ឆ័យ​ទោស ដែល​បាន​ប្រព្រឹត្ត​។​

​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង ៩ នាក់ ធ្វើឡើង ដោយ​កម្លាំង​ផ្នែក​ជំនាញ អធិការដ្ឋាន​នគរបាល ស្រុក​ប​វេ​ល កាលពី​ថ្ងៃទី​២៤ ខែមិថុនា ថ្មីៗ​កន្លងមកនេះ នៅត្រង់ចំណុច​ក្រុមទី​១៨ ក្នុងភូមិ​សួន​ស្លា ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​

​ជាមួយ​ការចុះអនុវត្ត​ច្បាប់ ខាងលើ កម្លាំង​បង្ក្រាប​ដកហូត​បាន នូវ​វត្ថុតាង​មួយចំនួន រួមមានៈ ម៉ូតូ ៣ គ្រឿង និង​សម្ភារ​:​លេង​អាប៉ោង មួយចំនួនទៀត​៕/V​