ដុតបំផ្លាញ​សារធាតុ​ញៀន និង​សារ​ធាតុគីមី ទម្ងន់ ៦ តោន និង​ជាង ២៥៩ គីឡូក្រាម
​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សារធាតុ​ញៀន និង​សារ​ធាតុគីមី ទម្ងន់ ៦ តោន និង ២៥៩ គីឡូក្រាម និង ៥៣.០៣២ ក្រាម ត្រូវបាន​ដុតបំផ្លាញ​ចោល នៅក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២ ។

​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ថ្លែងថាៈ គ្រឿងញៀន ដែល ត្រូវ​ដុត​កម្ទេចចោល នាពេល​បន្តិចទៀតនេះ គណៈកម្មការ យើងខ្ញុំ​បានរៀបចំ តាម​លក្ខណៈ បច្ចេកទេស និង​សុវត្ថិភាព នៅ​ចំពោះមុខ​អង្គពិធី គឺ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ សេចក្តីសម្រេច​រឹបអូស បំផ្លាញចោល មាន​ចំនួន ៥៥ សំណុំរឿង ក្នុងនោះ ៖