ដោយ៖ រ៉ាម៉ន / ព្រះវិហារ៖ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បាននិងកំពុងចុះសម្អាតរុក្ខជាតិ ដោយម៉ាស៊ីនស្វ័យប្រវត្តិ សងខាងផ្លូវជាតិ និងផ្លូវខេត្ត ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ដើម្បីសម្រួលការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនដឹកជញ្ជូន ខេត្តព្រះវិហារ បានឱ្យដឹងថាៈ អនុវត្តតាមការណែនាំរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក្រុមការងារថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នេះ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានចុះធ្វើសកម្មភាពសម្អាតរុក្ខជាតិ (កាត់ស្មៅដោយម៉ាស៊ីនស្វ័យប្រវត្តិ សងខាងផ្លូវជាតិ និងផ្លូវខេត្ត ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក សំ លាងទ្រី បានមានប្រសាសន៍ថាៈ សូមជូនពរការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជួបតែសុខសុវត្ថិភាព ពិសេសសូមចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់ៗគ្នា ដើម្បីខ្លួនយើង ក្រុមគ្រួសារ អ្នកដទៃ និងសង្គមជាតិយើង ៕/V