ដោយៈ​អង្គា​រ៍​ហេង​/​កណ្តាលៈ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល​បានដាក់ បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ទៅដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង​អធិការដ្ឋាន​នគរបាល​ទាំង​១១​ស្រុក​/​ក្រុង ត្រូវតែ​បម្រើសេវា​ចាំបាច់ និង​សេវា​តម្រូវ​ការជូន​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​តាមរយៈ​ការធ្វើ​សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ និង​អត្តសញ្ញាណប័ណ្ណ​អោយបាន​លឿន និង​ឆាប់រហ័ស​បំផុត​ជូន​ប្រជាជន​។
​នេះ​បើ​យោងតាម ទំព័រ​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បង្ហោះ​អោយដឹង នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២​។

​លោកស្នងការ​នគរបាល​ខេត្តកណ្តាល បាន​បញ្ជាក់ថា ក្នុងករណី​ដែលមាន​ការយឺតយ៉ាវ​ក្នុង​ការធ្វើ​សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ និង​អត្តសញ្ញាណប័ណ្ណ សូម​ប្រជាពលរដ្ឋ​ទំនាក់ទំនង​មកកាន់​លេខ 097 778 0001 ៕​