ដោយ: អង្គារ៍ហេង/ភ្នំពេញ: កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងបន្តស្រាវជ្រាវរកបក្ខពួកដែលនៅសេសសល់ពីបទប្រើហិង្សាដោយព្រួតគ្នាវាយប្លន់ជនរងគ្រោះប្លន់យកម៉ូតូ មួយគ្រឿងបានសម្រេច។
ជនសង្ស័យឈ្មោះណាំ ប៊ុនឆេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងភូមិ២១ ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះពុធ សៅ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ក្នុងក្រុម៨ ផ្លូវលេខ៩៩ ភូមិទួលសងែ្ក សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានបាត់បង់ ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ (ស្លាកលេខជនរងគ្រោះមិនចាំ ព្រោះបាត់កាតគ្រីម៉ូតូ )៕