ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​រសៀល​ថ្ងៃទី​២៦ មិថុនា ២០២២ នៅ​សាលា​នគរបាល ជាតិ​ភូមិភាគ​៦ មាន​រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល កំរិត​បឋម​វិជ្ជាជីវៈ​នគរបាល ជំនា​ន់ទី​១៥ លើក​ទី​២ សម្រាប់​សិស្ស​នាយ​នគរបាល និង​នាយ​នគរបាល​រង ក្របខណ្ឌ​ថ្មី ឆ្នាំ​២០២២ ដោយមាន​សិក្ខាកាម ចំនួន ១៣៥ នាក់ មកពី​ស្នងការដ្ឋាន​នគ​បាល រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ដែល​ការសិក្សា​នេះ មាន​រយៈពេល ៤ ខែ ។​

​ក្រោយពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តុង អាន នាយក​សាលា​នគរបាល​ជាតិ​ភូមិភាគ​៦ បាន​អាន របាយការណ៍​ពី​សកម្មភាព​ការងារ​រួចមក លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឯក​មនោ​សែន​បាន​មាន ប្រសាសន៍ថាៈ នេះ​គឺជា​វគ្គ​បណ្តុះបណ្តាល ប្រវត្តិសាស្ត្រ​ដ៍​សំខាន់ និង​ចាំបាច់ នៅក្នុង​ឆាក ជីវិត​របស់​ប្អូនៗ ដោយបាន​ផ្លាស់ប្តូរ​ជីវភាព ការងារ​របស់​ប្អូនៗ ពី​ជន​ស៊ីវិល​មកជា កងកម្លាំង នគរបាលជាតិ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឯក មនោ​សែន បានបញ្ជាក់​ថាៈ សិស្ស​ដែល​អាច​ទទួលបាន​វិ​ញ្ញា ប​នប​ត្រ​សិក្សា លុះត្រាតែ​សិក្សា ទទួលបាន​ជោគជ័យ និង​អនុវត្តន៍ តាម​នីតិវិធី ជា​ធរមាន ។​

​ក្រោម​ការយកចិត្តទុកដាក់ ពី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ជាពិសេស​ក្រោម​កិច្ចដឹកនាំ និង​បញ្ជា ផ្ទាល់ ពីស​ម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បណ្ឌិតសភា​នគរបាល​កម្ពុជា បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ រយៈពេល ៥ ឆ្នាំ និង​កម្មវិធី​កំណែទម្រង់ លើ​ការងារ​សំខាន់ៗ រួមមាន ការងារ​ដឹកនាំ​គ្រប់គ្រង និង​ការអភិវឌ្ឍ កម្មវិធី​អប់រំ អភិវឌ្ឍន៍​សមត្ថភាព​គ្រូបង្រៀន ការពង្រឹង​វិន័យ​និស្សិត សិក្ខាកាម​សិស្ស​នាយ នគរបាល និង​នាយ​នគរបាល​រង ការអភិវឌ្ឍ​ធនធានមនុស្ស ការបង្កើតឱ្យមាន​ជាការ​ធានាបាន នូវ​គុណភាព​អប់រំ​ផ្ទៃក្នុង ការបង្កើត​ឲ្យ​មាន​វប្បធម៌ គុណភាព ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្ភារៈ​សិក្សា ការពង្រឹង​សមត្ថភាព​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នគរបាល និង​ការពង្រឹង​ពង្រីក កិច្ចសហប្រតិបត្តិការ​ជាតិ និង​អន្តរជាតិ សំដៅ​លើកកម្ពស់​គុណភាព​អប់រំ បណ្ដុះបណ្ដាល រង់ចាំ​ឆ្លើយតប​ទៅនឹង​តម្រូវការ​អង្គភាព ប្រើប្រាស់​កងកម្លាំង​នគរបាលជាតិ ស្របតាម​ទិសដៅ របស់​ក្រសួងមហាផ្ទៃ និង​គោលនយោបាយ​កំណែទម្រង់ កងកម្លាំងប្រដាប់អាវុធ​របស់ រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ដ៍​ឆ្នើម នៃ​យើង​អស់​គ្នា​។​

​ជា​ចុងក្រោយ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បានផ្ដល់​អនុសាសន៍ ដល់​សិស្ស​នគរបាល​គ្រប់រូប ត្រូវ​យកចិត្តទុកដាក់​សិក្សា​រៀនសូត្រ ហ្វឹកហាត់ ដោយ​ធ្វើ​ស្វ័យ​សិក្សា និង​ការអនុវត្ត​ជាក់ស្ដែង មាន​វត្តមាន​គ្រប់ពេលវេលា និង​ពេល​ប្រជុំជួរ និង​គោរព​វិន័យ ឱ្យបាន​ខ្ជាប់ខ្ជួន និង​ខាន​ដាច់ ខាត ចំពោះ​ការប្រព្រឹត្ត​នូវ សកម្មភាព​ខុសច្បាប់​នានា ត្រូវគោរព​ឱ្យបាន​នូវ​បទបញ្ជាផ្ទៃក្នុង បទ​ប្បញ្ញត្តិ សេចក្តីសម្រេច​នានា​របស់​បណ្ឌិតសភា ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ រៀន​ឲ្យ​ចេះ មិនមែន​រៀន​ឲ្យ​ចប់ គុណភាព​មិនអាច​សម្រប​សម្រួល​បានឡើយ អ្នក​ដែល​បានទទួល​ជោគ ជ័យ ក្នុងការ​សិក្សា មិនត្រូវ​បានផ្ដល់​វិញ្ញាបនបត្រ​ជូន​ទេ ត្រឡប់​ទៅ​បម្រើ​ការងារ​វិញ ត្រូវ​ចេះ បង្ហាញ​ពី​ឥរិយាបទ​ការងារ​ថ្មី ជា​មន្ត្រីនគរបាល ដែលមាន​លក្ខណៈសម្បត្តិ គ្រប់គ្រាន់​ល្អ មានការ​ទទួលខុសត្រូវ​លើ​ការងារ មាន​ភាពស្មោះត្រង់ ដើម្បីឱ្យ​ថ្នាក់ដឹកនាំ ផ្ដល់​ជំនឿ​ទុកចិត្ត លើ​ខ្លួន​៕/V​