​ភ្នំពេញ​៖បន្ទាប់ពី​រកឃើញ​ត្រី​បបែល​យក្ស​ទម្ងន់​ជាង​៣០០​គីឡូក្រាម​នៅក្នុង​ទន្លេ​គ​ង្គ​របស់​កម្ពុជា​នាពេល​ថ្មីៗ​នេះ​, លោក Zeb Hogan ជា​ជីវ​វិទូ​នៅ​សកលវិទ្យា​ល័យ Nevada​ទីក្រុង​Reno​សហរដ្ឋអាមេរិក​ដែល​សិក្សា​អំពី​ត្រី​បាន​គូសបញ្ជាក់ថា​តាម​ការសិក្សា​ស្រាវជ្រាវ​របស់លោក​ជាច្រើន​ឆ្នាំ​នៅតាម​ប្រទេស​ដង​ទន្លេមេគង្គ​បាន​សន្និ​ដ្ឋាន​ថា កម្ពុជា​គឺជា​ទី​សុខសាន្ត​ជាងគេ​របស់​ត្រី​បបែល​យក្ស​ដែល​កំពុងមាន​វត្តមាន​។​

​លោក​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា​៖ «​ត្រី​បបែល​យក្ស គឺជា​ប្រភេទ​ត្រី​ដែល​មិន​ចូលចិត្ត​រស់នៅ​តំបន់​ដែល​ទឹកទន្លេ​មិន​ស្អាត ឬ​បំពុល​នោះទេ​»​។​

​លោក Zeb Hogan ដែល​បាន​ចូលរួម​ក្នុង​គម្រោង​អច្ឆរិយ​ភាព នៃ​ទន្លេមេគង្គ (Wonders oftheMekong)​បាន​និយាយថា​៖«​ខ្ញុំ​មិន​ធ្លាប់​ដែល​ឃើញ​អ្វី​ដូចនេះ​នោះ ទេ​នេះ​ជា​ត្រី​ធំ​បំផុត​មួយ​ដែល​ខ្ញុំ​បានឃើញ​ក្នុង​រយៈពេល​ជា​យូរ​មកនេះ​វា​ពិតជា​សត្វ​ដ៏​អស្ចារ្យ​មួយ​។​ខ្ញុំ​គិតថា​វា​បង្ហាញ​ពី​ភាព​គួរឱ្យភ្ញាក់ផ្អើល​ដែល​ត្រូវបាន​ប្រទះឃើញ​នៅក្នុង​គម្រោង​ផ្សេងៗ​ស្តីពី​ទន្លេមេគង្គ​»​។​

​ដូច​ច្នេះ​កម្ពុជា​រកឃើញ​ត្រី​បបែល​យក្ស​ធំជាងគេ​លើ​ពិភពលោក​បញ្ជាក់​ឱ្យឃើញថា​ការកសាង​ទំនប់​វា​រី​អគ្គិសនី​របស់​ប្រទេស​ចិន​ពុំបាន​ប៉ះពាល់​ដល់​អេកូឡូស៊ី​ទន្លេមេគង្គ​ក្រោម​នោះទេ​។​

​ត្រី​បបែល​យក្ស​គឺជា​ប្រភេទ​ត្រី​ម្យ៉ាង​ដែល​ចូលចិត្ត​រស់នៅ​តំបន់​ទឹកទន្លេ​ស្អាត​និង​ទឹកទន្លេ​ដែល​មិនមាន​ការបំពុល​នោះទេ​។​ស្ថិតក្នុង​ចំណោម​ប្រភេទ​ពូជ​ត្រី​ទឹកសាប​ទំហំ​ធំៗ​បំផុត លើ ពិភពលោក គេ​ឃើញ​មាន​ត្រី​បបែល​យក្ស​កំពុងមាន​វត្តមាន​នៅតាម​បណ្តា​ប្រទេស​ដង​ទន្លេមេគង្គ​ក្រោម ជាក់ស្តែង​កាលពីពេល​ថ្មីៗ​នេះ ត្រី​បបែល​យក្ស​ទម្ងន់​ប្រមាណ​៣០០​គីឡូក្រាម ត្រូវបាន​រកឃើញ​នៅ​ខេត្តស្ទឹងត្រែង ដែលជា​ដែនទឹក​ទន្លេមេគង្គ របស់​ប្រទេស​កម្ពុជា​។​

​ត្រី​បបែល​យក្ស​ដែល​បាន​រកឃើញ​នេះ​មាន​ទទឹង​២​ម៉ែត្រ​និង​ប្រវែង​ពី​ក្បាល​ដល់​ចុងកន្ទុយ​ជិត​៤​ម៉ែត្រ​វា​ត្រូវបាន​បំបែក​កំណត់ត្រា​ពិភពលោក​សម្រាប់​ត្រី​ទឹកសាប​ធំ​បំផុត​លើ​ពិភពលោក​។​ការរកឃើញ​ត្រី​បបែល​យក្ស​នេះ​ក៏បាន​បញ្ជាក់​ឱ្យឃើញថា​ប្រព័ន្ធ​អេកូឡូស៊ី​នៅក្នុង​ដែនទឹក​បណ្តាល​ប្រទេស​ទន្លេមេគង្គ​ក្រោម​ពុំបាន​រង​ផលប៉ះពាល់​ដោយសារ​កត្តា​ផ្សេងៗ​នៃ​កសាង​ទំនប់​វា​រី​អគ្គិសនី​នៅ​ទន្លេមេគង្គ​លើ​នោះទេ​។ បច្ចុប្បន្ន​ទន្លេមេគង្គ​ក្រោម នៅតែ​រក្សាបាន​ប្រព័ន្ធ​អេកូឡូស៊ី​យ៉ាង​ល្អប្រសើរ និង​ជាទី​ជម្រក​យ៉ាង​សុខសាន្ត​របស់​សត្វ​ម​ឆ្ឆា​គ្រប់​ប្រភេទ​។​

ចាប់ពី​ប្រភពដើម​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងលិច​ប្រទេស​ចិន រហូតដល់​តំបន់​ដីសណ្ដ​ទន្លេមេគង្គ ជាប់​សមុទ្រ​ចិន​ខាងត្បូង​ទន្លេ មេគង្គ មាន​ប្រវែង​ជាង​៤,០០០​គីឡូម៉ែត្រ​និង​ហូរ​កាត់​ប្រទេស​មី​យ៉ាន់​ម៉ា​ឡាវ​ថៃ​កម្ពុជា​និង​វៀតណាម​។​ទន្លេ​នេះ​បាន​ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ម​នុស្ស​ជាង​៦០​លាន​នាក់ ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវទឹក​មួយ​នេះ​។​

​ការរកឃើញ​ត្រី​បបែល​យក្ស​នេះ​បញ្ជាក់​ឱ្យឃើញថា​ការលើកឡើង​ស្តីពី​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​របស់​ប្រទេស​ចិន​នៅ​ទន្លេមេគង្គ​លើ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ទន្លេមេគង្គ​ក្រោម គឺជា​ការរិះគន់​ដោយ​គ្មាន​មូលដ្ឋាន និង​ការលើកឡើង​ដោយ​អវិជ្ជមាន​។ ផ្ទុយទៅវិញ​ទន្លេមេគង្គ​ក្រោម​នៅតែមាន លំហូរ​ដោយ​សេរី មានគុណ​ភាពល្អ និង​នៅតែ​រក្សាបាន​ប្រព័ន្ធ​អេកូឡូស៊ី​យ៉ាង​ល្អប្រសើរ ដែលជា​ហេតុ​ធ្វើឱ្យមាន​វត្តមាន​របស់​ត្រី​បបែល​យក្ស និង​ប្រភេទ​ត្រី​ធំៗ​ដ៏​កម្រ​ផ្សេងទៀត​ផងដែរ​។​

​ក្នុងនាម​ជា​ប្រទេស​ទន្លេមេគង្គ​លើ ប្រទេស​ចិន​តែងតែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​កង្វល់ និង​តម្រូវការ​របស់​បណ្តា​ប្រទេស នៅ​តំបន់​ទន្លេមេគង្គ​ក្រោម ហើយ​បាន​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ និង​បាន​ប្តេជ្ញា​អនុវត្តន៍​កិច្ចសហប្រតិបត្តិការ​ធ​ន​ធាន​ទឹក​ជាមួយ ភាគី​ពាក់ព័ន្ធ​នៃ​ប្រទេស​ទន្លេមេគង្គ​ក្រោម ដូចជា​ការចែករំលែក​ព័ត៌មាន​ជលសា​ស្ត្រ ការគ្រប់គ្រង​ទឹកជំនន់ និង​ការសង្គ្រោះ​គ្រោះរាំងស្ងួត​ជាដើម​៕Ph