ដោយ: សុវណ្ណកុម្ភៈ / ភ្នំពេញ: សហព័ន្ធកីឡាបាល់ ទាត់កម្ពុជា បានបង្ហាញនូវបញ្ជីឈ្មោះក្រុមកីឡាករ អាយុក្រោម១៩ឆ្នាំ ដែលត្រូវចេញទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ AFF BOYS U19CHAMPIONSHIP 2022 CHAMPIONSHIP 2022 ជាផ្លូវការហើយ ។
បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ( AFF) បានបង្ហាញពីកាលវិភាគប្រកួត នៃព្រឹត្តិការណ៍ AFF BOYS U19CHAMPIONSHIP 2022 CHAMPIONSHIP 2022ជា ផ្លូវការ ហើយកម្ពុជាក៏បានត្រៀមខ្លួនរួចរាល់ដែរ សម្រាប់ការមកដល់ នៃព្រឹត្តិការណ៍នេះ ។
ព្រឹត្តិការណ៍ ដែលមានកីឡាករ ចំនួន ១១ ក្រុម មកពី ១១ ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ មកចូលរួមនោះ ការប្រកួត បែងចែកជា ២ ពូល ដោយចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី។
ក្រុមយុវជនអាយុក្រោម ១៩ ឆ្នាំ កម្ពុជា ឈរនៅពូល B ជាមួយ ម៉ាឡេស៊ី, ឡាវ, ទីម័រខាងកើត និង សិង្ហបុរី ។ ចំណែកពូល A មានម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី, វៀតណាម, ថៃ, ព្រុយណេ, ហ្វីលីពីន និង មីយ៉ាន់ម៉ា ។
តាមកាលវិភាគ ការប្រកួត នៅថ្ងៃទី២ កក្កដា កម្ពុជា នឹងជួប សឹង្ហបូរី មុនគេ បន្ទាប់មក នៅថ្ងៃទី៥ កក្កដា ជួបជាមួយ ម៉ាឡេស៊ី នៅថៃទី៧ កក្កដា ជួបជាមួយ ឡាវ និងចុងក្រោយ ជួបជាមួយក្រុមទីម័រខាងកើត នៅថ្ងៃទី១១ កក្កដា៕/V