ដោយ​: សុវណ្ណ​កុម្ភៈ / ភ្នំពេញ​: នៅ​រសៀល​ថ្ងៃទី​២៦ មិថុនា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត​សាវឿន ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​ដណ្តើមពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​បាល់ទះ​ព្រី​នស៍ (​ហ្គ្រេ​ន​ភ្នំពេញ​) ។

​ការប្រកួត​ដណ្ដើម​ពានរង្វាន់​សម្ដេច​ក្រឡាហោម មាន​ក្រុម​បាល់ទះ ចំនួន ២១​ក្រុម មកពី​បណ្ដា​រាជធានី ខេត្ត​ទូទាំងប្រទេស​។ ការប្រកួត​ចែកចេញជា ៤ ពូ​ល ដែល​ពូ​ល​នីមួយៗ ប្រកួត​សន្សំ​ពិន្ទុ ហើយ​ក្រុម​ដែល​បាន​ចំណាត់ថ្នាក់​លេខ​១ និង​លេខ​២ នៃ​ពូ​ល​នីមួយៗ នឹង​បាន​ឡើងទៅ​វគ្គ ៨ ក្រុម ចុងក្រោយ ។

​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ ដណ្តើមពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឆ្នាំ​២០២២ ចាប់ផ្តើម​ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២ ។

​សូម​អបអរសាទរ​ម្ចាស់​ជ័យលាភី​បាល់ទះ​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២២ បាន​ទៅលើ​ក្រុម​វិសាខា B បន្ទាប់ពី​យកឈ្នះ​ក្លិប​បាល់ទះ រដ្ឋបាល​រាជធានី​ភ្នំពេញ B នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕/V