ប្រែសម្រួលៈបំណង(ST)៖អគ្គិភ័យធំមួយនៅក្រុងបាងកកកាលពីថ្ងៃអាទិត្យបានបំផ្លាញអាគារនិងរថយន្តជាច្រើននៅក្នុងសហគមន៍ផ្សារមួយនៅក្បែរសង្កាត់ឆាណាថោន(Chinatown)ដោយបានសម្លាប់មនុស្សពីរនាក់និងប្រាំបួននាក់ទៀតរងការឈ្លួកផ្សែង។
មានការផ្ទុះបញ្ចេញសម្លេងខ្លាំងៗ ហើយប្រជាជនថាត្រង់ស្វមម៉ាទ័រ(ប្រដាប់ទប់ភ្លើង)ផ្ទុះហើយពួកគេបាននាំគ្នារត់ចេញទៅឆ្ងាយ។
អភិបាលក្រុងបាងកកលោក ឆាត់ឆាត ស៊ីតទីពុន(Chadchart Sittipunt)បានប្រាប់អ្នកយកព័ត៌មានថា ត្រង់ស្វមម៉ាទ័រនៅអាគារកំពស់បីជាន់មួយបានផ្ទុះ បង្កជាអគ្គិភ័យដែលបានលេបត្របាក់អាគារនោះយ៉ាងលឿន តែ«អគ្គិភ័យត្រូវបានគ្រប់គ្រងហើយនៅពេលឥឡូវ។មនុស្សពីរនាក់បានស្លាប់និងប្រាំបួននាក់ទៀត ភាគច្រើនជាបុគ្គលិកអគ្គិភ័យបានឈ្លួកផ្សែង»។
អ្នកស្លាប់ជាកម្មករចំណាកស្រុកមកពីមីយ៉ាន់ម៉ាម្នាក់និងជនជាតិថៃម្នាក់ដែលធ្វើការនៅហាងមួយ។អ្នកទាំងពីរបានជាប់នៅក្នុងអាគារនៅពេលភ្លើងឆេះនៅមាត់ច្រកចូលហាង៕
ផ្ទុះឧបករណ៍ទប់ភ្លើងនៅអាគារមួយនៅក្បែរសង្កាត់ឆាណាថោន ក្នុងក្រុងបាងកកបង្កអគ្គិភ័យសម្លាប់មនុស្សពីរនាក់កាលពីថ្ងៃអាទិត្យ