ប្រែសម្រួលៈបំណង(ST)៖ ម៉ាកាវបានចាប់ផ្តើមធ្វើតេស្តិ៍រកកូវីដ១៩ទ្រង់ទ្រាយធំជុំទីបីលើអ្នកស្រុកជាង៦០០.០០០នាក់របស់ខ្លួនកាលពីថ្ងៃចអាន្ទទី២៧មិថុនា ក្នុងយុទ្ធនាការមួយដើម្បីទប់ស្កាត់ការឆ្លងជំងឺនៅក្នុងមជ្ឈមណ្ឌលល្បែងធំបំផុតនៅក្នុងលោកមួយនេះ។
អាជ្ញាធរនៅម៉ាកាវបានបិទខ្ទប់អាគារជាច្រើននិងដាក់មនុស្សជាង៥.០០០នាក់អោយធ្វើចត្តាឡីស័កនៅពីរបីថ្ងៃមកនេះ។
អាជ្ញាធរសុខាភិបាលបាននិយាយថា ករណីឆ្លងកូវីដ១៩ថ្មីចំនួន៣៨នាក់ត្រូវបានរកឃ់ញកាលពីថ្ងៃអាទិត្យ ដែលនាំអោយទីក្រុងល្បែងនេះមានអ្នកឆ្លងសរុបចំនួន២៩៩នាក់ក្នុងការផ្ទុះជំងឺកូវីដលើកចុងក្រោយនេះ។
អ្នកក្រុងម៉ាកាវតម្រង់ជួររង់ចាំធ្វើតេស្តិ៍រកកូវីដ១៩កាលពីថ្ងៃ២០មិថុនា ឆ្នាំ២០២២
ការធ្វើតេស្តិ៍ទ្រង់ទ្រាយធំពីរជុំមុនត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុននិងជុំទីបីនេះត្រូវរំពឹងថានឹងបញ្ចប់នៅថ្ងៃអង្គារ។
ក្នុងពេលជាមួយគ្នា អាជ្ញាធរបានស្នើសុំប្រជាជននៅក្នុងផ្ទះអោយបានច្រើនតាមលទ្ធភាពអាចធ្វើបាននៅពេលភាគច្រើននៃទីក្រុងនេះត្រូវបិទ រួមមានបារ ហាងសាឡូននិងឧទ្យាន។មានតែការទិញនិងលក់អាហារយកទៅបរិភោគនៅក្រៅហាងទេទើបអនុញ្ញាត។
ក្នុងចំណាត់ការមួយដើម្បីរក្សាការងារធ្វើ បណ្តាកាស៊ីណូត្រូវបានអនុញ្ញាតអោយនៅបន្តបើកទ្វារ តែភាគច្រើនមិនសូវមានមនុស្សចូលលេងទេ។
វិធានការតឹងរ៉ឹងនេះកើតឡើងបន្ទាប់ពីតំបន់រដ្ឋបាលពិសេសរបស់ចិននេះបានគេផុតពីការរាតត្បាតរបស់មេរោគកូវីដ១៩ចាប់តាំងពីការផ្ទុះជំងឺនេះម្តងនៅខែតុលាឆ្នាំ២០២១។ម៉ាកាវ ប្រកាន់យកគោលនយោបាយ«កូវីដសូន្យ»របស់ចិន ក្នុងបំណងកំចាត់ចោលមេរោគនេះអោយអស់ក្រោយរកឃើញផ្ទុះនៅកន្លែងណាមួយ ទោះជាត្រូវចំណាយក្នុងតំលៃណាក៏ដោយ៕