​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អាជ្ញាធរ​មី​យ៉ាន់​ម៉ា​បាន​និយាយថា​ខ្លួន​បាន​ដុត​បំផ្លាញ​គ្រឿងញៀន​តម្លៃ​ជាង​កន្លះ​ពាន់​លាន​ដុល្លារ​កាលពី​ថ្ងៃអាទិត្យ​ទី​២៦​មិថុនា​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​​ប្រឹងប្រែង​លុបបំបាត់​គ្រឿងញៀន​សម្រាប់​ទិវា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​លើ​ពិភពលោក​ខណៈ​អង្គការសហប្រជាជាតិ​ព្រមាន​ថា​ការផលិត​មេតំ​ហ្វេ​តា​មីន​នៅក្នុង​តំបន់​នេះ​កំពុង​ឈាន​ដល់​កម្រិត​​កំណត់ត្រា​។​

​អាជ្ញាធរ​បាន​និយាយថា ថ្នាំញៀន​ហេ​រ៉ូ​អ៊ីន​ជិត​ពី​រតោន និង​ថ្នាំ “​យ៉ាបា​” ជាង ៦៣០ លាន​គ្រាប់ បាន​ស្ថិតក្នុង​ភ្នក់ភ្លើង​នៅ​ក្នុង​ពិធី​ដុត​នៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​មី​យ៉ាន់​ម៉ា គឺ​ទីក្រុង​យ៉ាងហ្គោន​។​

​ប៉ុន្តែ​អ្នកវិភាគ​មួយចំនួន​បាន​ព្រមាន​ថា ការដុត​គ្រឿងញៀន​តម្លៃ ៦៤២ លាន​ដុល្លារ​គឺជា​ផ្នែក​មួយ​នៃ​ការបិទបាំង​ការពិត ដែល​សម្តែង​ដោយ​រដ្ឋាភិបាល​យោធា​ដែល​មិន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​​នេះ​ម្តង​ណា​ឡើយ​។​

​អ្នកវិភាគ​ឯករាជ្យ​លោក ដេវីត ម៉ា​ធី​សុន (David Mathieson) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​ថា ការដុត​បំផ្លាញ​គ្រឿងញៀន​ថត​ដាក់​ទូរទស្សន៍ គឺ​តំណាង​ឱ្យ​”​ការ​បំភ័ន្ត​ភ្នែក​រយៈ​​ពេល​មួយ​ទសវត្សរ៍​” អំពី​ឧស្សាហកម្ម​គ្រឿងញៀន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​របស់​មី​យ៉ាន់​ម៉ា​។​

​លោក​បាន​និយាយថា “​យោធា​ធ្វើ​ពុត​ជា​យកចិត្តទុកដាក់​ខ្លាំង​ណាស់​លើ​ការលុបបំបាត់​គ្រឿងញៀន ហើយ​លោក​ខាងលិច​ធ្វើ​ពុត​ជា​ជឿ​ពួកគេ​”​។​

​លោក​ម៉ា​ធី​សុន​បាន​បន្ថែមថា “​មាន​ភាពស្មុគស្មាញ​ខាង​យោធា​យ៉ាង​សកម្ម​ក្នុង​ការការពារ​ការផលិត​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ដើម្បី​ធានាបាន​នូវ​ស្ថិរភាព​នៅក្នុង​តំបន់​ជម្លោះ​”​។​

​នេះ​រួម​បញ្ចូល​ទាំង​រដ្ឋ​សាន ដែល​ជា​ប្រភព​មេតំ​ហ្វេត​មីនធំ​បំផុត​របស់​អាស៊ីអាគ្នេយ៍ នេះ​បើ​យោងតាម​អង្គការសហប្រជាជាតិ​។​

​រដ្ឋ​សាន​គឺជា​មូលដ្ឋាន​របស់​ក្រុម​ឧទ្ទាម​ជាច្រើន ហើយ​ពុំ​សូវ​មាន​អំពើហិង្សា​ប្រឆាំងនឹង​យោធា​ទេ ចាប់តាំងពី​ពួក​ឧត្តមសេនីយ៍​ដណ្តើម​អំ​ណាច​ក្នុងរ​ដ្ឋ​ប្រហារកាល​ពី​ឆ្នាំមុន​៕

​ហេ​រ៉ូ​អ៊ីន​ជិត​ពី​រតោន និង​ថ្នាំ “​យ៉ាបា​” ជាង ៦៣០ លាន​គ្រាប់ បាន​ស្ថិតក្នុង​ភ្នក់ភ្លើង​នៅ​ក្នុង​ពិធី​ដុត​នៅក្នុង​ទីក្រុង​យ៉ាងហ្គោន​កាលពី​ថ្ងៃអាទិត្យ