ដោយៈ បញ្ញា​សាស្ត្រ / ភ្នំពេញ​៖ ផ្ទះ​កីឡាករ ឡុង ជិន បាន​បាក់​រលំ​ខ្ទេច​អស់ ដោយ​គ្រោះ​ធម្ម ជាតិ គឺ​ខ្យល់​ខ្លាំង កាលពី​ល្ងាច​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២ កន្លងទៅ ស្ថិតនៅ​ក្នុងភូមិ​អន្លង់ ខ្លែង ឃុំ​សំបូរ​មាស ស្រុក​មុខកំពូល ខេត្តកណ្តាល​។ ភ្លាមៗ មិន​បង្អង់​យូរ​លោក​ឧកញ៉ា ឡេង ប្រុស និង​លោកស្រី បាន​ចូលរួម​ឧបត្ថម្ភ ទឹកប្រាក់ ចំនួន ១០ លាន​រៀល ដើម្បី​សង់ផ្ទះ​ឡើងវិញ ជូន​គ្រួសារ​កីឡាករ ឡុង ជិន​។​

​តាមរយៈ​វីដេអូ ប្រមាណ​ជាង ៣០ វិនាទី កីឡាករ ឡុង ជិន បាន​សម្តែង​ការ​ថ្លែង អំណរ​អរគុណ ជូន​ចំពោះ​លោក​ឧកញ៉ា ឡេង ប្រុស និង​លោកស្រី វ៉ន សុ​មេ​តា ដែល​បាន​ឧបត្ថម្ភ​ថវិកា ១០ លាន​រៀល ក្នុង​ការជួយ​សាងសង់​ផ្ទះ ឲ្យ​លោក បាន​ស្នាក់នៅ​បន្តទៀត​។​

​ឡុង ជិន គឺជា​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ម្នាក់ ដែល​ឈរលើ​សង្វៀន​ជាង ១០ ឆ្នាំ ហើយ​កំពុង​ទទួលបាន ប្រជាប្រិយភាព ពី​អ្នក​និយម​គុន​ខ្មែរ ខណៈដែល​លោក ក៏​ធ្លាប់ជា​ម្ចាស់ ខ្សែក្រវាត់​ប្រាក់ នៅ​ស្ថានីយ៍ទូរទស្សន៍ PNN ផងដែរ​៕/V​-PC