សប្តាហ៍​នេះ ប្រទេស​កម្ពុជា មាន​ខ្យល់​ខ្លាំង និង​ខ្យល់​កន្ត្រាក់​ច្រើន ដោយសារ​ឥទ្ធិពល សម្ពាធ​ទាប​សកម្ម នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​
​ដោយៈ ប​.​ខុន / ភ្នំពេញៈ ចាប់ពី​ថ្ងៃទី​២៩ ខែមិថុនា រហូតដល់​ដើមខែ​កក្កដា ប្រទេស​កម្ពុជា មាន​បាតុភូត​ខ្យល់​កន្ត្រាក់ កើតឡើង​ច្រើន ជាមួយ​ខ្យល់​បក់បោក​ខ្លាំង ជាពិសេស​នៅ​តំបន់ មាត់សមុទ្រ ដោយសារ​ឥទ្ធិពល​សម្ពាធ​ទាប​សកម្ម​មួយ ដែល​បាន​កើតឡើង នៅក្នុង​សមុទ្រ​ចិន ខាងត្បូង ភាគ​ពាយ័ព្យ នៃ​ប្រទេស​ហ្វីលីពីន ដើរ​ទៅរក​ដីគោក ប្រទេស​ចិន ម្តុំ​ហុងកុង​។​