ដោយៈ អង្គា៍ហេង / ភ្នំពេញៈ យោងតាមរបាយការណ៍របស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹង នៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ នេះថាៈ ជនសង្ស័យចំនួន ៤៨ នាក់ ( ស្រី ២នាក់ ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិ ការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១៧ ករណី នៅទូទាំងប្រទេស នៅថ្ងៃទី២៦ ខែមិថុនា នេះ។
ក្នុងចំណោមជនសង្ស័យ ទាំង៤៨នាក់នោះ រួមមាន ការជួញដូរ ៧ករណី ឃាត់ ២០នាក់ ( ស្រី ១នាក់ ), ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ខ្លួន ៦នាក់ ( ស្រី ១នាក់ ) , ប្រើប្រាស់ ៧ករណី ឃាត់ខ្លួន ២២ នាក់។ ចំណែកវត្ថុតាង ដែលចាប់យក សរុបក្នុងថ្ងៃទី២៦ ខែមិថុនា រួមមានៈ មេតំហ្វេតាមីន (Ice) ស្មើនឹង ២៣,៨០ ក្រាម និង ១កញ្ចប់តូច, កេតាមីន (Ke) ស្មើនឹង ០,៣៣ ក្រាម, អ៊ិចស្តាស៊ី (mdma) ស្មើនឹង ០,១២ ក្រាម ។
លទ្ធផលខាងលើ គឺមាន ៧ អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះមាន នគរបាល ៥អង្គភាព គឺមន្ទីរប្រឆាំងគ្រឿងញៀន នគរបាលបាត់ដំបង កណ្តាល សៀមរាប និងកងរាជអាវុធហត្ថ ២ អង្គភាព គឺកងរាជអាវុធហត្ថ ខេត្តកំពង់ចាម និងខេត្ត ព្រះសីហនុ ៕/V-PC