​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ក្រោយពី​លោក ជា ពិសី អភិបាលខណ្ឌ​ទួលគោក បាន​ចុះ​ពិនិត្យ និង​រក​ដំណោះស្រាយ​ជួសជុល ផ្លូវ​លេខ​២៨៣ កាលពីពេល​កន្លង មក​នោះ នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២ នេះ អាជ្ញាធរ​ខណ្ឌទួលគោក ដោយមាន​កិច្ចសហការ​ពី​មន្ទីរ​សាធារណ ការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បាន​ជួសជុល​ជង្ហុក​សំបុកមាន់ នៅ​ផ្លូវ​២៨៣ រួចរាល់​ហើយ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់ ក្នុងការ​ធ្វើដំណើរ​រប​ស់ បងប្អូន​ប្រជាពលរដ្ឋ​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២២ លោក ជា ពិសី អភិបាលខណ្ឌ ទួលគោក បាន​ដឹកនាំ​ការិយាល័យ​សាធារណការ​ខណ្ឌ និង​កម្លាំង​សណ្ដាប់ធ្នាប់ សហការ​ជាមួយ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ចុះ​បាញ់​លាង សម្អាត​ផ្លូវ​២៨៣ ព្រមទាំង បាន​ចុះ​ពិនិត្យ និង​ជួសជុល​ជង្ហុក​សំបុកមាន់ តាម​បណ្ដោយ​ផ្លូវ​នេះ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់ ជាយថាហេតុ ក្នុង​ការធ្វើ ដំណើរ​របស់ បងប្អូន​ប្រជាពលរដ្ឋ​។​

​ឆ្លៀត​ក្នុងឱកាស​នេះ លោក​អភិបាលខណ្ឌ បាន​បន្ត​ពិនិត្យមើល ការស្ដារ​ប្រឡាយ អម​ផ្លូវ​២៨៣ ដើម្បី​រំដោះ​ការ​ជន់​លិច​ផ្លូវ​នេះ​៕/V​-PC