​ដោយ​: ភ្នំ​ខៀវ / បាត់ដំបង​: ប្រតិភូ​កងការពារ​ព្រំដែន ចន្ទ​បុរី​-​ត្រាត​របស់​ប្រទេស​ថៃ​ចុះ​បំពេញ​ទស្សន​:​កិច្ច​សិក្សា ២​ថ្ងៃ​នៅក្នុង​ប្រទេស​កម្ពុជា សំដៅ​រឹតចំណង​ស​ម័​ន្ធ​មេត្រីភាព​រវាង​គ្នា​ទៅវិញទៅមក​។​

​ដំណើរ​ទស្សនកិច្ច​សិក្សា​ផ្លូវការ​របស់​ភាគី​កងកម្លាំង​ការពារ​តំបន់​ព្រំដែន​ថៃ​នេះ​បាន​ឆ្លងកាត់ និង​មកដល់​ច្រកទ្វា​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ ដឹកនាំ​ដោយ​លោក ជី​រ៉ូ​ត ស៊ិ​ក​អារាម និង​កងកម្លាំង មន្ត្រី​អ្នកមុខអ្នកការ​ចំនួន ២៧​នាក់​ផ្សេងទៀត​ផងដែរ​។​

គោលបំណង​នៃ​ប្រតិភូ​ប្រទេស​ថៃ​ខាងលើ​ក្នុង​ព្រះរាជា​ចក្រ​កម្ពុជា​នេះដែរ​ធ្វើឡើង​ក្នុង​រយ​:​ពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២ ក្នុង​ដំ​ដៅ​សិក្សា​ស្វែងយល់​ការងារ និង​រឹតចំណង​សម្ព័ន្ធមេត្រីភាព ដែល​ចុងក្រោយ​គ្រោង​នឹង​ជួបពិភាក្សា​ការងារ​នៅ​យោធភូមិភាគ​ទី​៥ ដែល​មូលដ្ឋាន​ទីបញ្ជាការ​នៅក្នុង​ខេត្តបាត់ដំបង​ថែមទៀត​៕​