ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​កីឡា ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​ថ្នាក់ជាតិ​ឆ្នាំ​២០២២ មកទល់ពេលនេះ​មាន​៣​ប្រភេទ​កីឡា​ដែល​រកបាន​មេដាយមាស​មុនគេ ។​

​សម្រាប់​ប្រភេទ​កីឡាហែលទឹក បានបញ្ចប់​៣​វិញ្ញាសា​ហើយ​៖ វិញ្ញាសា ៥០​ម៉ែត្រ ហែល​របៀប​មេ​បៅ មេដាយមាស បាន​ទៅលើ​កីឡាករ មន​ត្រស ផាន សុ​វណ្ណា​អា​រុន វិទ្យាស្ថាន ខេ​ម​អេ​ដ មេដាយប្រាក់ បាន​ទៅលើ កីឡាករ ភុំ ដា​វីត ពុទ្ធ​សាកលវិទ្យាល័យ សម្តេច ហ៊ុន សែន និង​មេដាយសំរិទ្ធ បាន​ទៅលើ​កីឡាករ អ៊ុក វាសនា សាកលវិទ្យាល័យ វេ​ស្ទើ​ន ។​

​វិញ្ញាសា ៥០​ម៉ែត្រ ហែល​របៀប​កង្កែប មេដាយមាស បាន​ទៅលើ​កីឡាករ អ៊ួ​ង លី​ហេង សាកលវិទ្យាល័យ វេ​ស្ទើ​ន មេដាយប្រាក់​បាន​ទៅលើ​កីឡាករ ចេង សុ​ផា វិទ្យាស្ថាន ខេ​ម​អេ​ដ និង​មេដាយសំរិទ្ធ បាន​ទៅលើ​កីឡាករ ភុំ ដា​វីត ពុទ្ធ​សាកលវិទ្យាល័យ សម្តេច ហ៊ុន សែន ។​

​ចំណែក វិញ្ញាសា ១០០​ម៉ែត្រ ហែល​របៀប​ផ្ងារ មេដាយមាស បាន​ទៅលើ​កីឡាករ ហែម ប៉ុច សាកលវិទ្យាល័យ វេ​ស្ទើ​ន មេដាយប្រាក់ បាន​ទៅលើ​កីឡាករ ប៊ុន​ណា ពៅ​ពេ​ជ្ជ​រ៉ា សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​មេដាយសំរិទ្ធ បាន​ទៅលើ​កីឡាករ ឌឿ​ន រ៉ាត់​ធី​ឌុន ពុទ្ធ​សាកលវិទ្យាល័យ សម្តេច ហ៊ុន សែន​។​

​ចំណែក​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ WT(World Taekwondo) វិញ្ញាសា​មេគុន ឯកត្តជន​បុរស (​អាយុ​១៨​ដល់​២៧​ឆ្នាំ​) មេដាយមាស បាន​ទៅលើ​កីឡាករ សុខ សញ្ច​នា សាកលវិទ្យាល័យ អាស៊ី​អឺរ៉ុប មេដាយប្រាក់ បាន​ទៅលើ​កីឡាករ សែម សុខ​ហៀ​ង វិទ្យាស្ថាន​សិក្សា ដើម្បី​ជោគជ័យ និង​មេដាយសំរិទ្ធ បាន​ទៅលើ​កីឡាករ មាន ចន្ទ​ខា​វីន វិទ្យាស្ថាន​ជាតិ អប់រំ​កាយ និង​កីឡា ។​វិញ្ញាសា​មេគុន​ឯកត្តជន​នារី (​អាយុ​១៨​ដល់​២៧​ឆ្នាំ​) មេដាយមាស​បាន ទៅលើ​កីឡាការិនី ម៉​ង់ គ​និ​ដ្ឋ​ធីតា វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ មេដាយប្រាក់​បាន ទៅលើ​កីឡាការិនី ហែម សុធីរា វិទ្យាស្ថាន ខេ​ម​អេ​ដ និង​មេដាយសំរិទ្ធ បាន​ទៅលើ​កីឡាការិនី ព្រំ គីម​ឡាង សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ខេត្តបាត់ដំបង ។​

​សម្រាប់​ប្រភេទ កីឡា​តេ​ក្វាន់​ដូ ITF (International Taekwondo Federation) វិញ្ញាសា​មេគុន​ឯកត្តជន​នារី ខ្សែក្រវាត់​ខ្មៅ​១​ដាន់ មេដាយមាស បាន​ទៅលើ​កីឡាការិនី តូច ឧ​ត្ត​ម វិទ្យាស្ថាន​បច្ចេកវិទ្យា ប្រាជ្ញា​សាស្ត្រ មេដាយប្រាក់ បាន​ទៅលើ​កីឡាការិនី លឹម ខេង សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ និង​មេដាយសំរិទ្ធ បាន​ទៅលើ​កីឡាការិនី ម៉ី រុក្ខា​នាជ សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច​។​

​វិញ្ញាសា​មេគុន ឯកត្តជន​បុរស​ខ្សែ ក្រវាត់​ខ្មៅ​១​ដាន់ មេដាយមាស បាន​ទៅលើ​កីឡាករ តាំង សៀង​សុង សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ មេដាយប្រាក់ បាន​ទៅលើ​កីឡាករ ស៊ុ គង់​ហេង សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច និង​មេដាយសំរិទ្ធ បាន ទៅលើ​កីឡាករ សួន ណា​រ៉ុង វិទ្យាស្ថាន​បច្ចេក វិទ្យា​ប្រាជ្ញា​សាស្ត្រ​។​

​ចំពោះ​វិញ្ញាសា​មេគុន​ឯកត្តជន​នារី​ក្រោម​ខ្សែក្រវាត់​ខ្មៅ​មេដាយមាស​បាន​ទៅលើ​កីឡាការិនី នុត ដា​នី​តា វិទ្យាស្ថាន​បច្ចេកវិទ្យា​ប្រាជ្ញា​សាស្ត្រ មេដាយប្រាក់​បាន ទៅលើ​កីឡាការិនី ប៉ាន ឆេង​លីម វិទ្យាស្ថាន ខេ​ម​អេ​ដ និង​មេដាយសំរិទ្ធ បាន​ទៅលើ​កីឡាការិនី ឌួង ពេជ្រ​មុន្នី​រ័ត្ន សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច ៕​