ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ប្រធានអាជ្ញាធរទន្លេសាប និង ភរិយា ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីរាជការក្រោមឱវាទទាំងអស់​​ សូមអបអរសាទរ ដោយក្តីគោរពយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាកិត្តិយសគណបក្សប្រជជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាល ខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១ – ២៨.០៦.២០២២) ៕